​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​អម​ដំណេ​ី​រ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ តាម​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើទោះបី​ស្ថានភាព​ទឹកស្ទឹង សណ្តរ​ព្រែក​ត្នោត នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ មានការ​ជន់​ឡើង តែ​មិនទាន់​ដល់ ចំណុច​ប្រកាសអាសន្ន​នោះទេ ។

​នៅ​ចំពោះមុខ​ថ្ងៃនេះ ស្ថានភាព​បែបនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​តាមដាន​ជាប្រចាំ ពី​ស្ថានភាព​ទឹក​៕/V​