ដោយ​៖​ចៅ​ចាក់ស្មុក​/​ភ្នំពេញ​:​ដូច​យើង​បានដឹងហើយថា អ្នកនយោបាយ សម រ​ង្ស៉ី ជា​អ្នកនយោបាយ​ក្បត់ជាតិ នៅក្នុង​ខួរក្បាល​មាន​តែម​ហិ​ច្ច​តា​គំនុំសងសឹក និង​បំផ្លិចបំផ្លាញ​កម្ពុជា​តាម​គ្រប់រូប ហើយ​រឿងរ៉ាវ​អាក្រក់ៗ​ជាច្រើន​ដែល​អ្នកទោស សម រ​ង្ស៉ី បានធ្វើ​មកលើ​កម្ពុជា និង​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​យ៉ាងច្បាស់​ក្រឡែត​។​

​ទង្វើ​របស់​ទណ្ឌិត សម រ​ង្ស៉ី ជាច្រើន​ដែល​ប្រជាជន​ពេញ​ផ្ទៃ​កម្ពុជា​បានដឹង​រួមមាន​៖ ការលក់​ក្បាល​ដាច់​ថ្លៃ​ឲ្យ​បរទេស​ធ្វើតាម​បង្គាប់បញ្ជា​បរទេស​ដើម្បី​បំផ្លិចបំផ្លាញ​កម្ពុជា និង​រាស្ត្រ​ខ្មែរ​, ប្រមាថ​អង្គ​ព្រះមហាក្សត្រ​រំលាយ​រា​ជប​ល្ល័​ង​, ញុះញង់​ឲ្យ​បរទេស​កាត់​ផ្តាច់ជំនួយ​សម្លាប់​ប្រជាជន​ខ្លួនឯង​, ញុះញង់​ឲ្យ​សហគមន៍​អឺរ៉ុប​កាត់ EBA សម្លាប់​កម្មករ​រោងចក្រ​រាប់លាន​នាក់​, ញុះញង់​ឲ្យ​កងទ័ព​ងើបឡើង​បះបោរ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​បង្ក​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​កម្ពុជា​ត្រឡប់មកវិញ រួមទាំង​ទង្វើ​បំផ្លាញ​ឧ​ត្ត​ម​ប្រយោជន៍​ខ្មែរ​ជាច្រើន​ទៀត ដើម្បី​បម្រើ​ម​ហិ​ច្ឆិ​តា​សួនតួ​ផ្ទាល់ខ្លួន និង​បម្រើ​ការសង​សិ​ក​ចំពោះ​គំនុំ​ឪពុក​ដែល​ត្រូវបាន​កត់ត្រា​ជា “​ជន​ក្បត់ជាតិ​” របស់​កម្ពុជា​។ អំពើ​បម្រើ​ប្រយោជន៍​បរទេស និង​បំផ្លាញ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​សាសន៍​ឯង ត្រូវបាន​ប្រវត្តិវិទូ​ក្នុងសម័យ​ទំនើប​កត់ត្រា​ជា «​ជន​ក្បត់ជាតិ​ត​ឈាម​ពី​ឪពុក​»​។​

​បន្ថែម​ពីនេះ​ទណ្ឌិត សម រ​ង្ស៉ី ក៏​ជា​អ្នកនយោបាយ​ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា​ថា ជា​«​អ្នកនយោបាយ​ចាញ់​មិនដែល​ឈ្នះ​»​។ ប៉ុន្តែ នៅពេលនេះ ចៅ​ចាក់ស្មុក មើលឃើញថា សម រ​ង្ស៉ី កំពុង​ក្តាប់​ឱកាស​មាស​ក្នុង​ដៃ​ដើម្បី​ធ្វើ​ឲ្យ​អ្នកប្រវត្តិសាស្ត្រ​កត់ត្រា​ឈ្មោះ​គាត់​ទុក​បានល្អ​បន្តិច និង​មាន​កិត្តិយស​បន្តិច​វិញ​បាន ប្រសិនបើ​គាត់​អង់អាច​ក្លាហាន​ហ៊ាន​ធ្វើ​រឿង​ពីរ​យ៉ាង​៖

​ទី​១៖ លះបង់​សញ្ជាតិ​បារាំង និង​ឈប់​ស៊ី​នំ​ប័ង​បារាំង ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ប្រជាជាតិ​ខ្មែរ​ពី​ពេល​ឥឡូវនេះ​តទៅ​។​

​ទី​២៖ សម្រេចចិត្ត​ចូលនិវត្តន៍​ពី​នយោបាយ ដោយ​ប្រើ​ឱកាស​មាស​នាពេលនេះ​ជា​លេស ព្រោះ​បើ​បន្តជីវិត​នយោបាយ​ទៀត ក៏​ឃើញច្បាស់​ថា មិនអាច​ឈ្នះ​បាន​ដដែល ហើយ​ជាប់​ឈ្មោះ​កាន់តែ​អាក្រក់​ថា ជា «​អ្នកនយោបាយ​ក្បត់ជាតិ​ចាញ់​រហូតដល់​ដង្ហើមចុងក្រោយ​នៃ​ជីវិត​» ប៉ុន្តែ​បើ​ប្រើ​ឱកាស​មាស​ពេលនេះ ដើម្បី​ចូលនិវត្តន៍​ពី​នយោបាយ គឺអាច​បិទបាំង​បរាជ័យ​នៃ​ជីវិត​នយោបាយ​របស់ខ្លួន​គាត់​ផង ហើយ​អ្នកគាំទ្រ​គាត់ ប្រាកដជា​អាច​យល់ថា ការចូលនិវត្តន៍​នាពេលនេះ គឺ​ដោយសារ​គាត់​ឈានដល់​អាយុ​៧០​ប្លាយ​និង​ពុំមែន​ដោយសារ​គាត់​ដឹកនាំ​ក្រុមប្រឆាំង «​ចាញ់​មិនដែល​ឈ្នះ​» នោះឡើយ​។​

​បើ​គាត់​មាន​ភាព​អង់អាច​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ទាំងពីរ​ខាងលើនេះ គឺ​គាត់​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាថ្មី​ពី​មហាជន​ទូទៅ និង​ពិភពលោក ហើយក៏​អាច​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​ល្អ​ខ្លះ និង​ប្រជាប្រិយ​ភាពល្អ​ខ្លះ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់គាត់ ខុសពី​សម សារី ដែលជា​ឪពុក​បន្សល់ទុក​ឈ្មោះ​ក្បត់ជាតិ ឲ្យ​លំបាក​វេទនា​ដល់​គាត់​ដែលជា​កូន​ត្រូវ​ស្ពាយ​ឈ្មោះ​ជា «​កូន​ក្បត់ជាតិ​របស់​កម្ពុជា​»៕

​ដោយៈ​ចៅ​ចាក់ស្មុក​

​ភ្នំពេញ​, ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១