ដោយៈមុនីរ័ត្ន/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០២១ បង្ហោះសារអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។
សម្តេចបានសរសេរ«ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាម៉េរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន» ។
គួរបញ្ជាក់ថាកម្ពុជានឹងជួបកោះហ្គាំក្នុងជើងទី២នៅរាត្រីថ្ងៃទី១២ខែតុលាដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយបើក្រុមគោព្រៃកម្ពុជា អាចឆ្លងផុតវគ្គជម្រុះនេះ នឹងទទួលបានថវិកាលើកទឹកចិត្តពីសម្ដេចតេជោហ៊ុន សែន ចំនួន ១០ម៉ឺនដុល្លារ៕សរន
សម្តេចតេជោ ហ៊ុន សែន អបអរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលជ័យជម្នះលើក្រុមកីឡាកោះហ្គាំរបស់ស.រ.អា(រូបថត ហ្វេសប៊ុកសម្តេចតេជោ ហ៊ុនសែន)