លោកស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីឲ្យខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ៕