ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាគណៈអធិបតីពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសិក្សានៅសាលាបឋមសិក្សាវត្តកែវ ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា អគារសិក្សាដែលសម្ពោធនេះមានចំនួន មួយខ្នង មានប្រាំបន្ទប់ និងបង្គន់អនាម័យមួយខ្នង មានបីបន្ទប់ នៅក្នុងសាលាបឋមសិក្សាវត្តកែវ ដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នាឱកាសនោះជាអំណោយដ៏ថ្លៃថ្លារបស់ របស់លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលជាសប្បុរសជនរស់នៅក្នុងខេត្តបាត់ដំបង៕សរន