ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះបានសរសេរសារចូលរួមអបអរសាទរក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះលើក្រុមកីឡាករកោះហ្គាំ ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 (Playoff) នៅពហុកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីយប់ មិញ ។

ក្នុងសារដដែល លោក ស សុខា ក៏លើកទឹកចិត្ត និងជូនពរក្រុមជម្រើសជាតិកម្ពុជា បន្តទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ ក្នុងជើងទី២ នៅរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបានឆ្លងទៅវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 ដែលរៀបចំនៅប្រទេសចិន ៕សរន