ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបប្រជុំជាមួយក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក លី ចាន់សុភក្ដី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីពិភាក្សារៀបចំយន្ដការសម្រាប់គាំទ្រដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ៕សរ