គេង​ដំអក់​ចុង​សប្តាហ៍​ជួយ​បង្កើន​អាយុ​

980
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត បានឱ្យដឹងថា ការ​គេង​៩​ម៉ោង នៅ​ចុង សប្តាហ៍​អាច “​បង្គ្រប់​” ដំណេក​ខ្លី ក្នុង សប្តាហ៍ និង​បន្ថយ​ហានិភ័យ​ស្លាប់ ។​
​ ​
​គេង​ដំអក់​នៅ​ថ្ងៃ​សៅរ៍​, អាទិត្យ ជា​ទម្លាប់​ដែល​ត្រូវ​អាណាព្យាបាល ជាច្រើន​ជំទាស់​, តែ​ការស្រាវជ្រាវ ប្រកាស​លើ​ព្រឹ​ត្ត​ប​ត្រ​ស្រាវជ្រាវ​អំពី ដំណេក​បង្ហាញថា សកម្មភាព​នេះ​ជួយ អូសបន្លាយ​អាយុ ។ ជាក់ស្តែង​ពួក​អ្នក វិទ្យាសាស្ត្រ​ស៊ុយអែត​រកឃើញថា អ្នក គេង​ប្រាំ​ម៉ោង​ក្នុង​មួយ​យប់​ងាយ​ឆាប់​ស្លាប់ តែ​ប្រសិន​គេង​បង្គ្រប់​ប្រាំបួន​ម៉ោង​នៅ​ចុង សប្តាហ៍​នោះ​ហានិភ័យ​នេះ​បែរជា​ថយចុះ​។​

​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ​, ក្រុម​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​ដំណេក​របស់​មនុស្ស ៤៣.០០០ នាក់ មាន​អាយុ​ក្រោម​៦៥​ឆ្នាំ រួមជាមួយ អត្រា​ស្លាប់​របស់​ពួកគេ​ក្នុង​រយៈពេល ១៣​ឆ្នាំ ។ លទ្ធផល​បង្ហាញថា ដំណេក​ខ្លី​ពុំមែន​ជា​កក្តា​ហានិភ័យ​នាំ​ដល់​សេចក្តីស្លាប់ ប្រសិន​ត្រូវបាន​គួប ផ្សំ​ជាមួយ​ដំណេក​វែង​នៅ​ចុង​សប្តាហ៍ ។​
​ ​
​របកគំហើញ​ខាងលើ​បាន បង្ក​ការភ្ញាក់ផ្អើល​ធំ​, ព្រោះ​មុននេះ មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​តែង​បដិសេធ ប្រសិទ្ធភាព​របស់​ការ​គេង​បង្គ្រប់ ។ ឆ្នាំ ២០១៧, ជំនាញការ​ដំណេក លោក ម៉ា​ធូ​ង វក​ឃ័ បាន និយាយ​ប្រាប់ថា ដំណេក​មិន​ដូចជា​ធនាគា​រៈ “​អ្នក​មិន អាច​គេង​ខ្លី​រួច​សង​ក្រោយ ។ អ្នក​មិនអាច យកមក​វិញ​នូវ​អ្វីដែល​បាត់​បានទេ​” ។​
​ ​
​ទោះបីយ៉ាងណា​ក៏ដោយ ដំណេក​គ្រប់​៦​ទៅ​៧​ម៉ោង ក្នុង​១​យប់ គឺ​ល្អប្រសើរ​បំផុត ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម