​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារាចម្រៀង​ក្រុម Spice Girl នាង​ម៉ល​ប៊ី​បានលាត​ត្រដាងថា​នាង​ឈឺ​ដេក​លើ​គ្រែ​ដោយសារកូ​វីដ​១៩​អស់​រយៈពេល​ប្រាំ​សប្តាហ៍​មក​ហើយ​។​

​នៅលើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ពុធ ទី ៦ តុលា តារាចម្រៀង​អង់គ្លេស​រូបនេះ​បាន​ចែករំលែក​រូបថត​ចាស់​ថ្ងៃ​ឈប់​សម្រាក​នៅ​ម៉ាល់​ឌី​វ​ហើយ​បានសរសេរថា “​នៅក្នុង​ក្បាល​ខ្ញុំ ខ្ញុំ​គឺ​នៅទីនេះ​”​។​

​នាង​បាន​បន្ថែមថា “​ពិតជា​កន្លែង​ដ៏​ស្រស់​ស្អាត​មែន​, ពន្លឺព្រះអាទិត្យ ទឹកសមុទ្រ​ថ្លា​ឆ្វ​ង់ គេង​យ៉ាង​សុខ​ស្រួល​នៅក្នុង​វីឡា​ឯកជន​របស់​ខ្ញុំ ដែល​ដាក់​ឈ្មោះ​របស់​ខ្ញុំ​។ ប៉ុន្តែ​ធាតុពិត​ពេលនេះ​ខ្ញុំ​កំពុង​​ដេក​លើ​គ្រែ​ដើម្បី​តស៊ូ​នឹង​កូវី​ដ​ដ៏​យូរ​ត្រាំត្រែង​”​។​

​តារា​អាយុ ៤៦ ឆ្នាំ​រូប​នេះ​បាន​ដាក់បញ្ចូល​សញ្ញា​ទ្រង់​ជ្រូក​ជាច្រើន រួមមាន #​កូ​វីដ​មិនមែន​លេងសើច និង #​វា​មាន​រយៈពេល​៥​សប្តាហ៍​ហើយ​និង​សញ្ញា​អារម្មណ៍​នៃ​មនុស្ស​មុខ​ពណ៌​បៃតង​និង​រូប​​កណ្តា​ស់​។​

​នាង​ក៏​បាន​បន្ថែម​ដោយស្មោះ​អស់ពីដួងចិត្ត​ថា “​អរគុណ​ព្រះ​ដែលមាន Netflix”​។​

​នៅ​ដើម​ខែ​កញ្ញា នាង​បាន​បង្ហើប​អំពី​ដំណើរ​កម្សាន្ត​ជួបជុំ​ក្រុម​ចម្រៀង Spice Girls នៅ​ឆ្នាំ ២០២៣ ដែល​អាច​រួមមាន​នាង​វី​តូ​រៀ បេក​ឃេម​៕

​នាង​ម៉ល​ប៊ីនៅ​កំពុង​ដេក​លើ​គ្រែ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ​