​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារា​ឆ្នើម​ប្រេ​ស៊ីល​នី​ម៉ា​និយាយថា វើល​ខាប់​ឆ្នាំ​ក្រោយ​នៅ​កាតា​អាច​ជា​ការប្រកួត​ចុងក្រោយ​នៃ​អាជីព​របស់​គាត់​។​

​ការអត្ថាធិប្បាយ​របស់​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ភាពយន្ត​ឯកសារ​ចំណងជើង​ថា Neymar & The Line Of Kings ផលិត​ដោយ​ទូរទស្សន៍ DAZN ។ ការដកស្រង់​មួយ​ត្រូវបាន​ផ្សាយ​នៅលើ​ផេក Twitter របស់​បណ្តាញ​ទូរទស្សន៍​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា​។​

​នី​ម៉ា​និយាយថា “​ខ្ញុំ​គិតថា​វា​នឹង​ក្លាយ​ជា​ការប្រកួត​វើល​ខាប់​ចុងក្រោយ​របស់​ខ្ញុំ​។​ខ្ញុំ​ប្រឈមមុខ​នឹង​វា​ដូចជា​ការប្រកួត​វើល​ខាប់​លើក​ចុងក្រោយ​យ៉ាង​អ៊ីចឹង​ព្រោះ​ខ្ញុំ​មិនដឹងថា​តើ​ខ្ញុំ​នឹង​អាច​​ស៊ូទ្រាំ​នឹង​បាល់ទាត់​បានយូរ​ប៉ុនណា​នោះទេ​”​។​

​រូបគេ​បាន​បន្ថែមថា “​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ទៅ​ដល់​ទីនោះ​បាន​យ៉ាង​ល្អ​។​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ឈ្នះ​វា​ជា​មួយ​ប្រទេស​ខ្ញុំ​និង​សម្រេ​ចក្តី​​សុបិន​របស់ខ្ញុំ ដែល​ជាក្តី​សុបិន​ធំ​បំផុត​តាំងពី​ខ្ញុំ​នៅ​ក្មេង​”​។

​នី​ម៉ា​បាន​ចូល​លេង​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ០-០ របស់​ប្រេ​ស៊ីល​នៅ​កូ​ឡុំប៊ី​នៅ​ព្រឹក​ថ្ងៃច​ន្ទ​នេះ​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខាប់​។​ក្រុម​សាំ​បាប្រេ​ស៊ីល​នាំមុខគេ​លើ​កំពូល​តារាង​ក្នុង​ការប្រកួត​​ជម្រុះ​វិលជុំ​វិល​មាន ១០ ក្រុម ដោយមាន ២៨ ពិន្ទុ​បន្ទាប់​ពី​ការប្រកួត ១០ លើក​។ នី​ម៉ា​ខកខាន​ការ​ឈ្នះ ៣-១ កាលពី​សប្តាហ៍​មុន​នៅ​វ៉េណេស៊ុយ​អេ​ឡា​ដោយសារ​ជាប់​បម្រាម​មួយ​ប្រកួត​៕

​នី​ម៉ា​ថាវើ​លខាប់​នៅ​កាតាជា​វើល​ខាប់​ចុងក្រោយ​របស់​គេ​ហើយ