ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សោកមម៉ោក
គុណសព្ទ
ទ្រុបទ្រុលសុកមម៉ុក ( ច្រើនប្រើ សោកម៉ោក ជាង )
ព្រៃសោកម៉ោក ។
ស៊ុបទ្រុប
គុណសព្ទ
ស្លុប, យុលស្លុប; ទ្រុបទ្រុលឬទ្រុលទ្រុប
ព្រៃស៊ុបទ្រុប, សក់ស៊ុបទ្រុប ។
ស៊ុមទ្រុម
នាមសព្ទ
( សំ. ទ្រុម; បា. ទុម “ឈើ, ដើមឈើ”) ដើមឈើ, គុម្ពោត, ព្រៃដែលមានវល្លិរួបរឹតទ្រុបទ្រុលសុបប្រឡុប
ពួនក្នុងស៊ុមទ្រុម ( ស. ប្រើជា សុមទុម អ. ថ. ស៊ុមធុម ) ។ ប្រើជា គុ. ក៏បាន : ឈើស៊ុមទ្រុម, គុម្ពោតស៊ុមទ្រុម, ព្រៃស៊ុមទ្រុម ។
ស្ដុក
(ជើង ដ)
គុណសព្ទ
ដែលមានទំហំ, មានទម្ងន់, មានកម្រាស់មាំមួនឬក្រាស់ក្រួន, ទ្រុបទ្រុល
ព្រៃស្ដុក, ដំណាំស្ដុក ។
ព. ប្រ. អ្នកមានស្ដុក អ្នកមានទ្រព្យច្រើន ។ ស្ដុកស្ដម្ភ ( ម. ព. ស្ដម្ភ ) ។
ស្បាត
គុណសព្ទ
ដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុលចូលមិនចុះ, ទ្រុបទ្រុលជុកជិតក្នុងចំណែកខាងក្រោម
ព្រៃស្បាត។
នាមសព្ទ
ព្រៃដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុល
ស្បាតស្បូវ ( ម. ព. ញៀតស្បាត ផង ) ។
នាមសព្ទ
លក្ខណៈ; លំនាំ, ទ្រង់ទ្រាយ, រាង, រាងរៅ
រូបស្បាត, មាឌស្បាត លក្ខណៈឬទ្រង់ទ្រាយរបស់រូប, របស់មាឌ ។