ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បុះ​

កិរិយាសព្ទ​

​បុក​ទល់​មុត​ដល់​មាន​របួស​
​ដង្គត់​បុះ​បាតជើង ។​
​បុក​ដោយ​អ្វីៗ​ដែល​ស្រួច​
​បុះ​រណ្ដៅ​ដាំពោត​, បុះ​នឹង​កាំបិតបន្ទោះ ។​
​រុក​ឲ្យ​ជ្រុះ​, ឲ្យ​ធ្លាក់​
​យក​ថ្នោល​បុះ​ផ្លែឈើ ។​
​ស៊ី​; ពាក្យ​ទ្រគោះ​មើលងាយ​ថា​ស៊ី​ដូច​គេ​បុះ​អ្វីៗ​
​ហ៏​បុះ​ចុះ​!; ចុះ​បុះ​ដល់​ណា​ទៅទៀត !

​គុណសព្ទ​

​ចាស់​; ដែល​គេ​ឈប់​ប្រើប្រាស់​, ដែល​គេបោះបង់​លែង​ត្រូវការ ( ចំពោះតែ​ទី​, ដី​, ស្រែ​, ចម្ការ​, ភូមិលំនៅ​…. )
​ចម្ការ​បុះ​, ស្រែ​បុះ​, ភូមិ​បុះ​, វត្ត​បុះ គឺ​ចម្ការ​, ស្រែ​, ភូមិ​, វត្ត ដែល​គេ​បោះបង់ចោល ក៏មាន​ស្មៅ​និង​ឈើ​តូចៗ​ដុះ​ទ្រុប​ទ្រុល ប៉ុន្តែ​មាន​សណ្ឋាន​ចាស់​ប្រាកដ​នៅឡើយ​; ជួនកាល​គេ​បែរជា​ត្រូវការ​ដូច​កាលពីមុន​នោះ​វិញ ក៏​នៅមាន​ឈ្មោះថា … បុះ ដែរ ។​

​នាមសព្ទ​

​ចំនួន ៨ ( ចំពោះតែ​ចំនួន​ដំរី )
​ដំរី​មួយ​បុះ គឺ​ដំរី ៨ ក្បាល​, ដំរី​ពីរ​បុះ គឺ​ដំរី ១៦ ក្បាល ។​

​បំព្រៃ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ទៅជា​ព្រៃ គឺ​យក​អ្វីៗ​មាន​មែកឈើ​ជាដើម​មក​ដាក់​ឲ្យ​ទើស​ទែង​ដូចជា​ព្រៃ : យក​មែកឈើ​មក​ដាក់​រាយ​បំព្រៃ ។ ( ព​. ប្រ​. ) បំព្រៃជាតិ គឺ​ញ៉ាំង​ជាតិ​របស់ខ្លួន​ឲ្យ​ប្រហែល​ដូចជា​ព្រៃ ។ បំព្រៃប្រទេស គឺ​ធ្វើ​ប្រទេស​របស់ខ្លួន​ឲ្យ​ប្រហែល​ដូចជា​ព្រៃ ។ បំព្រៃលោក គឺ​ញ៉ាំង​លោក​ឲ្យ​ប្រហែល​ដូចជា​ព្រៃ : ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រទាន​ព្រះ​ឱវាទ​ថា ន សិ​យា លោក​វ​ឌ្ឍ​នោ “​កុំ​ធ្វើខ្លួន​ឲ្យ​ជាម​នុស្ស​បំព្រៃលោក​”, មាន​អត្ថន័យ​ថា កុំ​ប្រព្រឹត្ត​អាក្រក់​ហួសហេតុ​ឲ្យ​មានខ្លួន​ប្រហែល​ដូចជា​ព្រៃ​ទ្រុប​ទ្រុល​ឬ​ប្រហែល​ដូចជា​ចម្រូង​ចម្រឹង​, ប្រហែល​ដូចជា​ដង្គត់​ក្នុង​លោក​ឲ្យ​គេ​ទើសមុខ​ទើស​ក្រោយ ឲ្យ​គេ​ពិបាកចិត្ត​គំនិត​អួអាប់​ចំបែង​រាល់គ្នា : មនុស្ស​បំព្រៃលោក ។ ព​. ផ្ទ​. មនុស្ស​បំភ្លឺលោក ( ព​. ពុ​. ) ។ ល ។ (​មើល​ក្នុង​ពាក្យ បំភ្លឺ ទៀតផង​) ។​

​កិរិយាវិសេសន៍​

​ព្រៃ​

​នាមសព្ទ​

​ប្រទេស​ឬ​ទី​ដី​ដែលមាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល​
​ព្រៃតូច​, ព្រៃធំ ។​
​ព្រៃរនាម ព្រៃ​ក្នុង​បឹង​ឬ​ក្នុង​ទី​ដែលមាន​ទឹក​លិច​ត្រាំ​នៅ​យូរ ។ ព្រៃរបោះ ព្រៃ​ដែលមាន​ដើមឈើ​របោះៗ ។ ព្រៃរំលោង ព្រៃស្រោង​ក្នុង​ទំនាប ។ ព្រៃស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់​ដែលមាន​ដើមឈើ​ខ្ពស់​ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃធំ​ដែល​ឆ្ងាយ​ដាច់ស្រយាល​អំពី​ស្រុកភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែងមាន​សត្រូវ​ចាំ​បៀតបៀន ។ ល ។ ( ម​. ព​. ជាំ​, ញៀតស្បាត​, ផ្សៃ ផង ) ។​

​គុណសព្ទ​

​ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ​
​សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​… ។​
​ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ​
​ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។​
​នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។ ល ។​

​របោម​

នាមសព្ទ​

​សុខុមសត្វ​មួយបែប មាន​ស្លាប រូបរាង​ស្រដៀង​នឹង​រុយ តែ​មាត្រ​ធំ​ជាង ច្រើន​កើត​នៅក្នុង​ព្រៃ​និង​វាល​មាន​ស្មៅ​ទ្រុប​ទ្រុល ជា​ពួក​សត្វ​លោហិត​ភ័​ក្ស​
​បំពក់ភ្លើង​កុំ​ឲ្យ​របោម​ខាំ​គោ ។​

​រុងរាំង​

​កិរិយាសព្ទ​

( ស​. រុងរ័ង អ​. ថ​. —​រុ័​ង ប្រើ​ជា គុ​. “​ទ្រុប​, ទ្រុប​ទ្រុល​, ស្រមូម​; មិន​រៀបរយ , . . . “) កំចោករោក​ខ្លាំង​, កញ្ជ្រោកបោកបាច​ខ្លាំង​, សម្ដែង​អាការ​តូងតាង​ឬ​គ្រុង​គ្រាំង ឲ្យ​គេ​ផ្អើល​រចល់​, ឲ្យ​កើត​អផ្សុក​
​ធ្វើ​រុក​រាំង​, ឈ្លោះប្រកែក​គ្នា​រុងរាំង ។​