​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្មៅ​

នាមសព្ទ​

​ពូជ​ពួក​មួយ​ដែល​ដុះ​ឯង​លើ​ផែនដី​ឬ​ក្នុង​ទឹក ស្លឹក​សណ្ឋាន​ជា​ចម្រៀក​តួចៗ ( ហៅ​រួម​ថា តិណជាតិ ទីទៃ​ពី​រុក្ខជាតិ​, ​លតាជាតិ​, ​ធញ្ញជាតិ . . . ) មាន​ច្រើនយ៉ាង​ជា​អនេក​
​ស្មៅទឹក​, ​ស្មៅគោក ។​
​ព​. ប្រ​. ​ស្មៅកិលេស ឬ ស្មៅតណ្ហា កិលេស​ឬ​តណ្ហា​ដែល​ទ្រុប​ទ្រុល​ក្នុង​សន្ដាន​បុថុជ្ជន ដូចជា​ស្មៅ​ដុះ​ចាក់ឫស​ស្មូញស្មាញ​ក្នុង​ដី​។ ស្មៅព្រៅ ស្មៅ​ដែល​ដុះ​ទ្រុប​ទ្រុល​តាំងពី​នៅ​ខ្ចី​ដល់​ចាស់​ចេញ​ផ្កា​ផ្លែ​ឥត​ដែលមាន​សត្វ​តិ​ណ​ភ័​ក្ស​ណា​ស៊ី​; ឬ​ស្មៅ​ស​ម្ចា​យ ។ ល ។​

​ទ្រុយ​

​កិរិយាសព្ទ​

​ពាយ​ដោយ​មានតែ​ស្លឹក​ស្រោប​គុម្ព​មាន​ផ្លែ​បន្តិចបន្តួច (​ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក​)
​ស្រុក​ខ្ញុំ​ឆ្នាំនេះ ស្រូវ​មាន​ដើមដង​គ្រាន់បើ ប៉ុន្តែ​ច្រើន​ទ្រុយ ។​

​គុណសព្ទ​

​ពាយ​ដោយ​មានតែ​ស្លឹក​ស្រោប​គុម្ព​មាន​ផ្លែ​បន្តិចបន្តួច (​ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក​)
​ស្រុក​ខ្ញុំ​ឆ្នាំនេះ ស្រូវ​មាន​ដើមដង​គ្រាន់បើ ប៉ុន្តែ​ច្រើន​ទ្រុយ ។​

​ទ្រុស្ដសីល​

(​ទ្រុស​-​សិ​ល​)

គុណសព្ទ​

(​សំ​. ទុ​ស្ដ​+​សីល​; បា​. ទុ​ស្សីល ) ដែលមាន​សីល​មិន​បរិសុទ្ធ​

​មនុស្ស​ទ្រុស្ដសីល ។​

​ទ្រុស្ត​

(​ទ្រុស​)

​កិរិយាសព្ទ​

(​សំ​. ទុ​ស្ដ ) ប្រទូស្ដ​, ធ្វើ​អាក្រក់​
​មនុស្ស​ទ្រុស្ដ​មិត្រ ។​

​ទ្រុះ​

​កិរិយាសព្ទ​

(​សំ​. ទ្រុ​ហ​, ហ​> ះ = ទ្រុះ ) បៀតបៀន​, ព្យាយាម​រករឿង​បៀតបៀន​, ស្អប់​, ចងគំនុំ ។​

​គុណសព្ទ​

(​សំ​. ទ្រុ​ហ​, ហ​> ះ = ទ្រុះ ) អ្នក​បៀតបៀន​; ដែល​រករឿង​បៀតបៀន​
​មនុស្ស​ទ្រុះ​មិត្រ (​ម​. ព​. ទ្រុស្ដ ផង ) ។​

​នាមសព្ទ​

(​សំ​. ទ្រុ​ហ​, ហ​> ះ = ទ្រុះ ) អ្នក​បៀតបៀន​; ដែល​រករឿង​បៀតបៀន​
​មនុស្ស​ទ្រុះ​មិត្រ (​ម​. ព​. ទ្រុស្ដ ផង ) ។​