ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

កន្ទ្រុប​

គុណសព្ទ​

​ស៊ុបទ្រុប​, សុបប្រឡុប​; ដែល​ទ្រុឌទ្រោម​ហើយ​សុបប្រឡុប​
​ផ្ទះ​កន្ទ្រុប ។​

​កន្ទ្រុំ​

នាមសព្ទ​

​ឈ្មោះ​ស្មុគ​មួយ​ប្រភេទ ត្បាញ​នឹង​បន្ទោះ មាន​សណ្ឋាន​មូល មាន​ក្អេង​កណ្តាល មាន​គ្រប​សណ្ឋាន​គ្របបាត្រ ។​

ពិទ្រុម​

​នាមសព្ទ​

( សំ​. វិទ្រុម​; បា​. វិ​ទ្ទុម​) កែវ​ប្រពាល​
​កែវ​ពិទ្រុម ។​

ពោធិទ្រុម​

(–​ទ្រុំ ឬ –​ព្រឹក​)

​នាមសព្ទ​

(​សំ​. –​ទ្រុម ឬ –​វ្ឬ​ក្ស​; បា​. –​ទុម ឬ –​រុក្ខ​) ឈើ​ឈ្មោះ​ពោធិ ( ដើម​ពោធិ៍ ) ។​

​មិត្តទ្រុស្ត​

(​មិ​ត​-​តៈ​ទ្រុស​)

​គុណសព្ទ​

( បា​. សំ​. ) ដែល​ទ្រុស្តមិត្ត​; ដំណើរ​ទ្រុស្តមិត្ត​
​មនុស្ស​មិត្តទ្រុស្ត​, ចិត្ត​មិត្តទ្រុស្ត ឬ –​ទ្រុះ​; កុំ​ធ្វើ​មិត្តទ្រុស្ត​រកគ្នា ( ម​. ព​. មិត្ត​, ទ្រុស្ត និង ទ្រុះ ផង ) ។​

​នាមសព្ទ​

( បា​. សំ​. ) ដែល​ទ្រុស្តមិត្ត​; ដំណើរ​ទ្រុស្តមិត្ត​
​មនុស្ស​មិត្តទ្រុស្ត​, ចិត្ត​មិត្តទ្រុស្ត ឬ –​ទ្រុះ​; កុំ​ធ្វើ​មិត្តទ្រុស្ត​រកគ្នា ( ម​. ព​. មិត្ត​, ទ្រុស្ត និង ទ្រុះ ផង ) ។​