​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ស៊ុបទ្រុប​

​គុណសព្ទ​

​ស្លុប​, យុល​ស្លុប​; ទ្រុប​ទ្រុល​ឬ​ទ្រុលទ្រុប​
​ព្រៃ​ស៊ុបទ្រុប​, សក់​ស៊ុបទ្រុប ។​

ស៊ុមទ្រុម​

​នាមសព្ទ​

( សំ​. ទ្រុម​; បា​. ទុម “​ឈើ​, ដើមឈើ​”) ដើមឈើ​, គុម្ពោត​, ព្រៃ​ដែលមាន​វល្លិ​រួបរឹត​ទ្រុប​ទ្រុល​សុបប្រឡុប​
​ពួន​ក្នុង​ស៊ុមទ្រុម ( ស​. ប្រើ​ជា សុម​ទុម អ​. ថ​. ស៊ុម​ធុម ) ។ ប្រើ​ជា គុ​. ក៏បាន : ឈើ​ស៊ុមទ្រុម​, គុម្ពោត​ស៊ុមទ្រុម​, ព្រៃ​ស៊ុមទ្រុម ។​

​ស្មុតទ្រុឌ​

គុណសព្ទ​

​ដែល​ចេះតែ​ទ្រុឌទ្រោម​ចុះ​, ​ស្រុតចុះ​; ដែល​ទប់​ទាប​, ​ដុនដាប​, ​ថោកទាប​; ទ័លក្រ​ក្រៃពេក​
​មនុស្ស​ស្មុតទ្រុឌ​, ​ខ្សត់ខ្សោយ​ស្មុតទ្រុឌ (​ម​. ព​. ​រែង ឬ រែងតែ និ​. ផង ។ និយាយ​ក្លាយជា ស៊ុតទ្រុឌ ក៏មាន ) ។​

​អន្ទ្រុក​

​កិរិយាវិសេសន៍​

​ទ្រុ​កៗ​រឿយៗ​
​ដើរ​អន្ទ្រុក​; ដំណើរ​អន្ទ្រុក ។ វេ​វ​. អន្ទ្រក់ ។​

​គុណសព្ទ​

​ទ្រុ​កៗ​រឿយៗ​
​ដើរ​អន្ទ្រុក​; ដំណើរ​អន្ទ្រុក ។ វេ​វ​. អន្ទ្រក់ ។​

​ទម្រុឌ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ទ្រុឌ គឺ​ចុច​ឬ​សង្កត់​ឲ្យ​ទ្រុឌ​ចុះ​
​ត្រូវ​ទម្រុឌ​វា កុំ​ឲ្យ​វា​ឡើងចិត្ត​ឡើងចាង​ពេក ។​
​ទម្រុឌទម្រោម ធ្វើ​ឲ្យ​ទ្រុឌទ្រោម (​ម​. ព​. ទ្រុឌ និង ទ្រោម ទៀតផង )​។​