ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ទាំងស្រុង​

​សព្វនាម​

​ទាំងអស់​; ទាំងមូល​
​ខុស​ទាំងស្រុង (​ម​. ព​. ទាំងពួង ផង ) ។​

​ទំនុកបម្រុង​

​កិរិយាសព្ទ​

​ផ្គត់ផ្គង់​, ផ្ចុងផ្ដើម ប្រុង​នឹង​ឲ្យ​កើត​កាល​វាលគុម្ព​, ជួយឧបត្ថម្ភ​, គាំទ្រ​
​ម្តាយ​ឪពុក​ត្រូវ​ទំនុកបម្រុង​កូន​ឲ្យ​ដិតដល់ ។​

​ទ្រនុង​

​នាមសព្ទ​

​ឆ្អឹង​ខ្នងសត្វ ឬ​ឆ្អឹង​អ្វី​ទាំងឡាយ​ដែលមាន​សណ្ឋាន​ឡើង​ខ្ពស់​ទទុង​
​ទ្រនុងខ្នង​ត្រី​ក្រាញ់​, ទ្រនុង​ស្លឹកត្នោត ។​

​ទ្រយុក​

​គុណសព្ទ​

​ដែលមាន​សំណុំ​សំនួន ឬ​មាន​សំបុក​ធ្លាក់​ចុះក្រោម​
​ពោះ​ទ្រយុក ។​

​ទ្រលុក​

​គុណសព្ទ​

​ធាត់​ណាស់​
​សាច់​ទ្រលុក​, ធាត់​ទ្រលុក​, ថ្លោស​ទ្រលុក ។​