ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បន្ទោះប្រហុក​

នាមសព្ទ​

​ឈ្មោះ​សម្លម្ជូរ​មួយ​ប្រភេទ ស្ល​បង់​តែ​ប្រហុក​និង​អំបិល​សុទ្ធសាធ​, សម្រាប់​ប្រើ​តាម​ការ​ទ័ល​មួយដង​មួយ​កាល ។​

​សង់ទ្រយុង​

​កិរិយាវិសេសន៍​

​ដែល​ធ្លាក់​ឬ​ដួល​ចំហុងក្បាលចុះ​ក្រោម​
​ធ្លាក់​សង់ទ្រយុង ។​

​សម្បុកទ្រយុក​

នាមសព្ទ​

​សណ្ដាប់ធ្នាប់​ទ្រព្យធន​ក្នុង​ផ្ទះមួយ​គ្រួ​
​ខ្ញុំ​គ្រាន់តែ​ស្គាល់​គេ​ដោយសារ​បាន​ចួប​គ្នា​មួយដង​មួយ​កាល តែ​ត្រង់​សម្បុកទ្រយុក​គេ​យ៉ាងណា​នោះ ខ្ញុំ​មិនអាច​ដឹង​បានទេ ។​

​សំបុកទ្រយុក​

( ម​. ព​. សម្បុកចាប ) ។​

សម្បុកចាប​

នាមសព្ទ​

( ព​. ប្រ​. ) ឈ្មោះ​នំ​ក្រៀម​មួយ​ប្រភេទ មាន​សណ្ឋាន​សុកមម៉ុក​រហោសៗ​ស្រដៀង​នឹង​សំបុកចាប​, មាន​ស្នូល​ក្នុង​
​នំ​សម្បុកចាប ។​