ដោយ​៖ ប​,​ជ័យ / ព្រំដែន​កម្ពុជា​-​ថៃៈ កងកម្លាំង​កម្ពុជា និង​ថៃ បាន​ស្ទាក់​ឃាត់ខ្លួន បានជា បន្តបន្ទាប់ នូវ​ពលករ​ខ្មែរ ជ្រៀត​ឆ្លងដែន​ខុសច្បាប់ ទៅ​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ឡើងវិញ ក្នុង​បំណង​ស្តារ​ជីវភាព ។​

​លោក​វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ វរ​សេនា​តូច​ថ្មេ​ី​រ​ជេ​ី​ង លេខ ៥១៣ នៃ​កងពលតូច​ថ្មើរជើង លេខ​៥១ បានអោយដឹង កាលពី​ថ្ងៃទី​១១ ខែតុលា​ថាៈ នៅ​យប់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០២១ លោក​បាន​ចាត់តាំង​កម្លាំង នៅ​ជួរមុខ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ នៅ​ភូមិ​បន្ទាយ​ពីរ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ សហការ​ជាមួយ កម្លាំង​តំបន់​ប្រតិបត្តិការ សឹក​រង ខេត្តបន្ទាយមានជ័យ ចេញ​ល្បាត​ត្រួតពិនិត្យ តាម​បន្ទាត់​ព្រំដែន ក៏បាន​ប្រទះ​ឃេ​ី​ញ ហេ​ី​យ​ឃាត់ខ្លួន​ពលករ​ខ្មែរ បាន​ចំនួន ២០​នាក់ (​ស្រី​ទាំងអស់​) នៅត្រង់ចំណុច​ក្បាល​ទំនប់ ដែល​បម្រុង​នឹង​លួច​ចូលទៅ​ប្រទេស​ថៃ​។ កម្លាំង​សហការ បាន​ឃាត់ខ្លួន រួច​សាក​សួរនាំ និង​បាន​ប្រគល់ជូន​កម្លាំង​ជំនាញ ដេ​ី​ម្បី​អនុវត្ត​ទៅតាម​ច្បាប់​។​

​ដោយឡែក នៅ​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ លោក​អនុសេនីយ៍ឯក ហេង រ៉ា មេ​ប្រចាំការ​គោលដៅ សហការ​ជាមួយ នគរបាល​ព្រំដែន​ដីគោក លេខ ៨០៧​ថ្មពួក បាន​ឃាត់ខ្លួន ប្រជាពលរដ្ឋ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ ចំនួន ១០ នាក់ (​ស្រី​២​នាក់​) ចេញ​តាម​ច្រក​ស្រែ​តា​ហម ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។​

​ករណី​មួយទៀត តែ​ទាក់ទិន​នឹង​ពលករ​ខ្មែរ​ដែរ កាលពី​យប់ ថ្ងៃទី​៨ ខែតុលា ទាហាន​ឈុត ខ្មៅ​ថៃ (​ទាហាន​ប្រាណ​កង​តូច ទី​១២ របស់​ថៃ ប្រចាំ​ស្រុក​អារញ្ញ​ប្រ​ថេត បាន​ចាប់​ពលករ ខ្មែរ លួច​ឆ្លងដែន​ចូល​- ចេញ ពី​ប្រទេស​ដោយ​ខុសច្បាប់ នៅ ២ គោលដៅ​ផ្សេងគ្នា បាន ៤០ នាក់ នៅ​ព្រំដែន​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​។​

​សារព័ត៌មាន​ថៃ រាយការណ៍​ថាៈ នោះ​ជាការ​រិត​បន្តឹង បញ្ហា​ការ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងអំឡុង នៃ​រាតត្បាត​របស់​កូ​វីដ​-១៩ ។ ក្នុងនោះដែរ កងកម្លាំង​បូរ​ផា (​ឈុត​ប៉ា​រ៉ា​) បានចេញ​ល្បាត និង​ឃ្លាំមើល ក្នុងភូមិ​សាស្ត្រ ទទួលខុសត្រូវ បាន​ប្រទះឃើញ និង​ចាប់ខ្លួន​ពលករ​ខ្មែរ ២៨ នាក់ (​ស្រី​៩) និង​ក្មេង ២ នាក់ នៅពេល​កំពុង លួច​ឆ្លងដែន ចូល​ប្រទេស ដោយ​ខុសច្បាប់ ដើម្បី​ទៅធ្វើ​ការ នៅ​ប្រទេស​ថៃ នៅ​បរិវេណ ភូមិ​ណូន ផាត់​ថះ​នា ឃុំ​ផាន​សឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ទើប​ឃុំខ្លួន​យកទៅ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

​ជាមួយគ្នានេះដែរ កម្លាំង​ទាហាន​ប្រាណ​ទី​១៣ ប្រចាំ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​ដែរ ក៏​ចាប់ខ្លួន​ពលករ​ខ្មែរ នៅពេល​ពួកគេ កំពុង​លួច​ឆ្លងដែន តាម​ច្រករបៀង ដោយ​ខុសច្បាប់ ដោយ​ពួកគេ​សារភាព ជំ​ហ៊ាន​ដំបូង​ថា ត្រូវការ​ធ្វើដំណើរ​ត្រឡប់ ទៅ​ប្រទេស​កម្ពុជា ចំនួន ១២ នាក់ (​ស្រី​៣​នាក់ និង​ក្មេង​ម្នាក់​) បាន​នៅ​បរិវេណ​ឃុំ ថាប់​ព្រិ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ទើប​បញ្ជូន​ខ្លួន ទៅ​ជំនាញ ស៊ើបសួរ​នៅ​ស្រុក​អារញ្ញ ដើម្បី​ចាត់ការ តាមច្បាប់​បន្ត​៕/V​