​ដោយៈ ទេព មង្គល / ភ្នំពេញៈ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ ដែលជា​ផលប្រយោជន៍​របស់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស អនុញ្ញាតឱ្យ​កម្មករ និយោជិត ឈប់សម្រាក ១​ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល នៅ​ថ្ងៃ​ដែល​កម្មករ និយោជិត ត្រូវ​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ។​

​សេចក្ដីជូនដំណឹង​នេះ បាន​ចុះហត្ថលេខា ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ នេះ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុងការ​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ – ១៩ ក៏ដូចជា​រក្សាបាន​នូវ​ស្ថិរភាព ខ្សែ​ច្រ​វ៉ា​ក់ ផលិតកម្ម និង​សុខភាព​របស់ កម្មករ និយោជិត នៅតាម​រោងចក្រ​សហគ្រាស ចាប់ពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ តទៅ កង​យោធ​ល​ខេមរភូមិន្ទ នឹង​រៀបចំ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ បង្ការ​ជំងឺ​កូ​វីដ – ១៩ ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ និយោជិត ដោយ​ឥតគិតថ្លៃ​៕/V