ដោយ៖ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧០) ជូនបងប្អូនកម្មករ និយោជិត សរុបចំនួន ១.៤៦៥ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។
គួរបញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំពោះ រោងចក្រ សហគ្រាស ណា ដែល ត្រូវបានព្យួរ កិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕/V