រ៉ូ​ណា​ល់​ដូ ព្រលយ​ឱ្យដឹងថា​រូបគេ​អាច​នឹង​ចាក​ចេញពី Real Madrid

978
ចែករម្លែក

​តើ​នេះ​អាចជា​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ចុងក្រោយ​ដែល​រ៉ូ​ណា​ល់​ដូ​លេង​ជាមួយ Real Madrid កាលពី​ថ្ងៃ​សៅរ៍​ដោយបាន​ផ្តួល​ក្រុម Liverpool ៣-១? ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានធ្វើ​ការអះអាង​មិន​ច្បាស់លាស់​អំពី​អនាគត​របស់គាត់​ជាមួយ​ក្លិប​។​

​គ្រាន់តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ក្រុម Real Madrid បានឈ្នះ​ពាន Champions League ៣ រដូវ​កាល​ជាប់ៗ​គ្នា តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​និយាយ​អំពី​ក្រុម Real Madrid ក្នុង​ទម្រង់​អតីតកាល​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍ BeIN Sport និង Antena 3 រ៉ូ​ណា​ល់​ដូ​និយាយថា “​ឥឡូវនេះ​ជា​ពេល​រីករាយ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខ្ញុំ​នឹង​ផ្តល់​ចម្លើយ​ដល់​អ្នកគាំទ្រ ពីព្រោះ​ពួកគេ​គឺជា​អ្នក​ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ​។ វា​ជា​រឿង​ប្រពៃ​ណាស់​ដែល​បាន​លេង​ជាមួយ Madrid”​។

​ការប្រកាស​ចុងក្រោយ​ពី​រ៉ូ​ណា​ល់​ដូ​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​។ សម្រាប់​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ នេះ​គឺជា​ជ័យជម្នះ Champions League លើក​ទី​៥ នៃ​អាជីព​របស់​រ៉ូ​ណា​ល់​ដូ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ អាច​នឹង​ចាក​ចេញពី Real Madrid រដូវក្តៅ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម