ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ថ្វីត្បិតតែ​សកម្មភាព​ជាច្រើន ត្រូវបាន​រាំងខ្ទប់ ដោយសារតែ វិបត្តិ​ជំងឺ ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​តារា​សម្តែង ច្រមុះ​ស្រួច ផល ពៅ​វី​រ័ត្ន បានបង្ហាញ​វត្តមាន របស់ខ្លួន​ច្រើន​គួរសម ក្នុង​សកម្មភាព​សម្តែង មិន​ថា​តាមរយៈ សម្តែង​ខ្សែភាពយន្ត ឬ ចម្រៀង​កាយវិការ ទាំងនេះ សុទ្ធសឹង​សមិទ្ធផល ដែល​លោក ស្ងប់​ស្ងែ​ង និង​មោទនភាព គ្រា​ដែល​លោក បាន​សម្តែង​រឿង​រួមគ្នា ជាមួយនឹង​តារា ភាពយន្ត​ល្បីៗ របស់ សិង្ហ​បុរី​។
​ ​ ​
​ឆ្លើយឆ្លង​ជាមួយ​រស្មី​កម្ពុជា តារា​សម្តែង ផល ពៅ​វិ​រ័ត្ន បាន​និយាយថាៈ រឿង​ថ្មី​ដែល​ខ្លួន សម្តែង​នេះ ជា​ប្រភេទ​រឿង ដែល​និយាយ​ពី​ក្បាច់គុណ និង​មាន​រំលេច​ឈុត​ឆាក ក្បាច់គុណ​របស់​ខ្មែរ ជាច្រើន ជូន​ដល់​អ្នកទស្សនា ជាពិសេស​គឺ​សាច់រឿង​បាន​ឆ្លុះ បញ្ចាំង​ពី យុទ្ធ​គុណ ដែល​ប្រើប្រាស់​កណ្តាប់ដៃ ដោះស្រាយ​បញ្ហា ជម្នះ​រាល់​ឧ​ប​ស័គ្គ ដោយ​ចិត្ត​មុះ​មុត «​រឿង​កំពូល​អ្នក​ប្រដាល់​» និង​មាន​ផ្សាយ​ជូន​ទស្សនា ក្នុងពេល​ឆាប់ៗ ខាងមុខនេះ នៅលើ​កញ្ចក់​ទូរទស្សន៍ ខ្សែ​កា​ប្លិ៍​រាជធានី​ភ្នំពេញ​។

​លោក​បាន​បន្ថែមថាៈ នេះ​ជា​មោទនភាព​មួយ របស់លោក ដែល​បានរួម​សម្តែង ជាមួយនឹង​តារា​ល្បី របស់​សិង្ហ​បុរី អ្វីដែល​កាន់តែ​ពិសេស​នោះ មិន​ត្រឹមតែ​រូបលោក បាន​សម្តែង​រួមគ្នា ប៉ុណ្ណឹង​ទេ គឺ​ទេសភាព​ជាច្រើន​កន្លែង នៅ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ ខេត្តសៀមរាប ប្រាង្គ​ប្រាសាទ​អង្គរ ក៏ត្រូវ​បាន​រំលេច ក្នុង​ខ្សែរ​ភាពយន្ត​ផងដែរ​។​

​សូមជម្រាបថា តាមរយៈ​រឿង «​រឿង​កំពូល​អ្នក​ប្រដាល់​» និង​រំលេច​ឡើង នូវ​ក្បាច់គុណ ល្បុកតោ និង​វប្បធម៌ អរិយធម៌​ខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ​៕/V-PC