ដោយៈ សុផល / ភ្នំពេញ​៖ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ក្រុមការងារ សម្របសម្រួល ការដឹកជញ្ជូន​អាស៊ាន លើក​ទី​៤១ (The 41st ASEAN Transport Facilitation Working Group Meeting TFWG) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ភិ​បាល សម្របសម្រួល ការដឹកជញ្ជូន ឆ្លងកាត់​អាស៊ាន លើក​ទី​១៣ (The 13th ASEAN Transit Transport Coordination Board Meeting) តាមរយៈ​ប្រព័ន្ធ​វី​ដេរ​អូ​ពី​ចម្ងាយ ។​

​លោក គង់ សុផល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង សា​ធា រណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ប្តូរ​វេន នៃ​ក្រុមការងារ​សម្របសម្រួល ការដឹកជញ្ជូន អាស៊ាន បាន​អញ្ជើញ​ដឹក នាំ​កិច្ចប្រជុំ​ទាំងពីរ​នេះ​។​

​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ រយៈពេល បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ តាមរយៈ ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហការ ជាមួយ លេខាធិការ ដ្ឋា​ន​អាស៊ាន និង​មានការ​អញ្ជើញ​ចូលរួម ដោយផ្ទាល់ ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ការចូលរួម​ពី​ចម្ងាយ ពី​តំណាង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​កម្ពុជា តំណាង ប្រទេស​នៃ​រដ្ឋ ជា​សមាជិក​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​អង្គប្រជុំ​ពិភាក្សា​ដោយ​ផ្តោតជាសំខាន់ លើ​ការអនុវត្ត​វិធានការ ទាក់ទង​នឹង​កិច្ច​សម្រប សម្រួល ដឹកជញ្ជូន ក្រោម​ផែនការ​យុទ្ធសាស្ត្រ ដឹកជញ្ជូន​កូ​ឡា​ឡាំ​ពួរ (KLTSP) ការអនុវត្ត​វិធានការ ទាក់ទង​នឹង​ការដឹកជញ្ជូន ប្រកបដោយ​ចីរភាព ក្រោម​ផែនការ​យុទ្ធ សាស្ត្រ ដឹកជញ្ជូន កូ​ឡា​ឡាំ​ពួរ (KLTSP) ផែនការ​ការងារ របស់​ក្រុមការងារ TFWG ឆ្នាំ​២០២០-២០២១ និង ២០២២-២០២៣ ការសម្របសម្រួល ជាមួយ​គណៈកម្មាធិការ ប្រឹក្សា​យោបល់​រួម សម្រួល​ពាណិជ្ជកម្ម អាស៊ាន (ATF-JCC) កិច្ចសហការ​ប្រតិបត្តិ​ការ ដឹកជញ្ជូន​ជាមួយ​ភាគី ដៃគូ​ពិភាក្សា និង​អង្គការ​អន្តរជាតិ និង​កិច្ចសហការ​ប្រតិបត្តិកា​រ ជាមួយ​វិស័យ​ឯកជន​។​

​ជាមួយគ្នានេះ អង្គប្រជុំ ក៏​ពិភាក្សា​ផងដែរ លើ​ការអនុវត្ត​កិច្ចព្រមព្រៀង សម្របសម្រួល ដឹកជញ្ជូន​អាស៊ាន របាយការណ៍ នៃ​កិច្ចប្រជុំ​ក្រុមការងារ សម្របសម្រួល​ការដឹក ជញ្ជូន អាស៊ាន លើក​ទី​៤១(TFWG) ស្ថានភាព​អនុវត្ត ផែនការ​ការងារ​ទូទៅ​នៃ​ក្រុម ប្រឹក្សា សម្របសម្រួល ការដឹកជញ្ជូន ឆ្លងកាត់​របាយការណ៍ វឌ្ឍនភាព​នៃ​បញ្ហា ទាក់ទង​នឹង​ការ ដឹកជញ្ជូន របាយការណ៍​វឌ្ឍនភាព នៃ​បញ្ហា​ទាក់ទង​នឹង​គយ របាយការណ៍ វឌ្ឍនភាព នៃ​បញ្ហា​ទាក់ទង​នឹង​ការធានារ៉ាប់រង របាយការណ៍​វឌ្ឍនភាព នៃ​បញ្ហា​អនាម័យ និង​ភូតគាម អនាម័យ និង​របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការផ្លាស់ ប្តូរ​ទំនិញ ដែលមាន​គ្រោះថ្នាក់ ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់​៕/V​-PC