ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ នៅថ្ងៃអង្គារនេះចិនបានសន្យាផ្តល់ប្រាក់ចំនួន ២៣០ លានដុល្លារដើម្បីបង្កើតមូលនិធិការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
និយាយតាមវីដេអូទៅកាន់សន្និសីទអ.ស.បនៅទីក្រុងគុនមីងភាគនិរតីប្រទេសចិន ប្រធានាធិបតីស៊ី ជីនភីងបានអំពាវនាវឱ្យប្រទេសផ្សេងទៀតចូលរួមចំណែកដល់មូលនិធិជីវៈចម្រុះទីក្រុងគុនមីង។
ស៊ី ប្រកាសបង្កើតមីលនិធិ ការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍
កិច្ចប្រជុំពេញមួយសប្តាហ៍នេះគឺជាការចាប់ផ្តើមជាផ្លូវការនៃកិច្ចពិភាក្សាជាសកលថ្មីស្តីពីការការពាររុក្ខជាតិនិងសត្វរបស់ពិភពលោកពីការផុតពូជ។ សម័យប្រជុំលើកទី ២និងលើកចុងក្រោយដែលនឹងព្យាយាមឯកភាពគ្នាលើគោលដៅសម្រាប់១០ ឆ្នាំខាងមុខ គ្រោងនឹងធ្វើនៅទីក្រុងគុនមីងចាប់ពីថ្ងៃទី ២៥ ខែមេសាដល់ថ្ងៃទី ៨ ខែឧសភាឆ្នាំក្រោយ។
ពិភពលោកបានបរាជ័យក្នុងការសម្រេចគោលដៅ ១០ ឆ្នាំបច្ចុប្បន្ន ពោលគឺគោលដៅជីវចម្រុះទីក្រុងអាឈីនៅប្រទេសជប៉ុនឆ្នាំ ២០១០។ អង្គការ Greenpeace បាននិយាយថាប្រទេសនានាត្រូវផ្តោតមិនត្រឹមតែលើការកំណត់គោលដៅថ្មីៗប៉ុណ្ណោះទេប៉ុន្តែត្រូវបំពេញគោលដៅទាំងនោះឱ្យបានផងដែរ។
អង្គការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “មូលនិធិជីវៈចម្រុះទីក្រុងគុនមីងដែលបានចាប់ផ្តើមនៅថ្ងៃនេះគួរតែចាប់ផ្តើមការសន្ទនាដែលត្រូវការជាបន្ទាន់ស្តីពីហិរញ្ញវត្ថុជីវៈចម្រុះ”។
គោលដៅមួយក្នុងឆ្នាំ ២០១០ គឺសម្រេចបាន ៖ ប្រហែល១ភាគ៦នៃផ្ទៃដីនិងទឹកសាបរបស់ភពផែនដីឥឡូវនេះស្ថិតនៅក្នុងតំបន់ការពារឬអភិរក្ស នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែឧសភា៕
ភ្ញៀវទេសចរដើរកាត់សួនផ្ការចនាឡើងដើម្បីអបអរសន្និសីទជីវៈចម្រុះគុនមីង (COP15) ក្នុងទីក្រុងគុនមីងកាលពីថ្ងៃទី២តុលា ២០២១