​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល ស្រុក​ជល​គិរី បាន​សហការ​ជាមួយ កម្លាំង​សុ​ី​ម៉ាក់ ( CMAC ) បាន​ចុះ​យក​គ្រាប់ យុទ្ធភណ្ឌ​ចាស់ៗ មិនទាន់​ផ្ទុះ នៅ​ចំណុច​ជើងភ្នំ​ធំ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​បើ​យោងតាម​ការរាយការណ៍ ពី​ប្រជាពលរដ្ឋ ដោយមាន​ក្រុមហ៊ុន​ដឹក​ដី​មួយ បាន​ជីក កកាយ​ដី នៅ​ចំណុច​ជើងភ្នំ​ព្រៃ​គ្រី ក៏បាន​ប្រទះឃើញ គ្រាប់​យុទ្ធភណ្ឌ​ចាស់ៗ មិនទាន់​ផ្ទុះ កប់​នៅក្នុង​ដី បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ ហើយ​បាន​រាយការណ៍ មក​មន្ត្រី នគ​បាល មូលដ្ឋាន និង​មន្ត្រី​មូលដ្ឋាន បាន​រាយការណ៍​បន្ត ទៅ​មន្ត្រី​ស៊ីម៉ាក់ អោយ​ចុះមក ពិនិត្យ ដឹក​យកទៅ​រក្សាទុក នៅ​មជ្ឈមណ្ឌល​កម្ចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង​។

​មន្ត្រី​សុ​ី​ម៉ាក់ ដែល​បាន​ចុះទៅ​ដល់ ចំណុច​ខាងលើនេះ បានអោយដឹងថាៈ វា​គឺជា​ប្រភេទ គ្រាប់ MK ៨២ ទំលាក់​ពីលើ​យន្តហោះ ៕/V​