ឧ​ត្ត​ម​សេនីយ៍​យោធា​ថៃ​ម្នាក់​ស្ថិត​ក្នុងចំណោម​ជន​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ជួញដូរ​មនុស្ស​

1179
ចែករម្លែក
  • 5
    Shares

​ឧ​ត្ត​ម​សេនីយ៍​យោធា​ថៃ​ម្នាក់​បាន​ស្ថិត​ក្នុងចំណោម​ជន​លេចធ្លោ​បំផុត​មួយរូប ដែល​ត្រូវបាន​រកឃើញ​ទោសកំហុស​កាលពី​ថ្ងៃ​ពុធ​ទី ១៩ កក្កដា ក្នុង​សវនាការ​កាត់ទោស​អំពី​ករណី​ជួញដូរ​មនុស្ស​ដ៏​ធំ​មួយ ដែល​រួមមាន​ជនជាប់ចោទ​ជាង ១០៣ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ទាសករ​សម័យ​ទំនើប​។​

​ជនជាប់ចោទ​ទាំងអស់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស ហើយ​មិនបាន​សារភាព​ទោសកំហុស​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ា​ណាស គង់​ផែន បាន​ទទួលទោស​ជាប់គុក​សរុប ២៧ ឆ្នាំ សម្រាប់​បទ​ចោ​ប្រកាន់​អំពី​ការជួញដូរ​មនុស្ស​ច្រើន​ករណី និង​បទល្មើស​ជាច្រើន​ទៀត​។​

​ចៅក្រម​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​និយាយថា ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ក៏ត្រូវ​បាន​រកឃើញ​ទោសកំហុស​ក្នុងការ​ចូលរួម​ក្នុង​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង “​បានធ្វើការ​ជាមួយ​អ្នក​ផ្សេងទៀត​ដើម្បី​សម្របសម្រួល​ការជួញដូ​រម​នុស្ស​” ។​

​លោក​ម៉ា​ណាស​ត្រូវគេ​ចាប់អារម្មណ៍​ជាងគេ​ដោយសារតែ​ឋានៈ​និង​តួនាទី​របស់គាត់​ជា​មន្ត្រីជាន់ខ្ពស់​នៃ​បញ្ជាការ​ប្រតិបត្តិការ​ស​ន្តិ​សុខ​ផ្ទៃក្នុង (Isoc) នៅ​ភាគខាងត្បូង​។ បទល្មើស​របស់គាត់​គឺពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស និង​ទទួល​លុយ​សំណូក​ក្នុងករណី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ជន​ចំណាកស្រុក​មកពី​មី​យ៉ាន់​ម៉ា និង បង់​ក្លា​ដែ​ស ដែល​គេ​ប្រដូច​ទៅនឹង​ជំនួញ​ទាសករ​សម័យ​ទំនើប​។

​តុលាការ​បានកត់សម្គាល់​ថា ម៉ា​ណាស ដែលជា​មន្ត្រីជាន់ខ្ពស់​បំផុត​នៅក្នុង​សវនាការ កាន់​តួនាទី​សំខាន់​ក្នុង​ផ្នែក​សន្តិសុខ ដែល​គ្របដណ្តប់​លើ​ថៃ​ភាគខាងត្បូង ដែលជា​មណ្ឌល​ជួញដូរ​មនុស្ស​ក្នុង​បណ្តាញ​មួយ លាតសន្ធឹង​ពី​មី​យ៉ាន់​ម៉ា​ដល់​ម៉ាឡេស៊ី​។ គាត់​កាន់​តួនាទី​មួយ​ជាមួយ​ទំនួល​ខុសត្រូវ​ក្នុងការ​ឃ្លាំមើល និង បណ្តេញ​ជន​ចំណាកស្រុក ដែល​ចូល​ទឹកដី​ថៃ​ខុសច្បាប់​។ ដោយសារតែ​គាត់​ជា​មន្ត្រី​រដ្ឋាភិបាល ដូច្នេះ​រាល់​ការកាត់ទោស​ដែល​គាត់​ទទួលបាន​នឹង​ច្រើនជាង​ជន​សាមញ្ញ​ពីរដង ដែល​បាន​រំលោភច្បាប់​ស្តីពី​ការជួញដូរ​មនុស្ស​៕ ដោយ៖ កញ្ញាដាលីស

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ា​ណាស គង់​ផែន បាន​ទទួលទោស​ជាប់គុក​សរុប ២៧ ឆ្នាំ សម្រាប់​បទ​ចោ​ប្រកាន់​អំពី​ការជួញដូរ​មនុស្ស​ច្រើន​ករណី និង​បទល្មើស​ជាច្រើន​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម