រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(FTA កម្ពុជា​-​ចិន​)​ចាប់ពីពេលនេះ​តទៅ និង​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​រាល់​នីតិវិធី​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។​