ដោយៈ​ប​.​ខុន​/​ភ្នំពេញៈទឹក​ចាប់ផ្តើម​ហូរ​លើ​ទំនប់​បង្ហៀរ​នៃ​អាងទឹក​តា​សាល​ដែលមាន​សមត្ថភាព​រក្សា​ទឹក​ទុក​បាន​១៣៥​លាន​ម៉ែត្រគូប​ហើយ​នៅថ្ងៃនេះ​តែ​ទឹក​នៅតាម​បណ្តា ស្ទឹង​ផ្សេងទៀត​នៅ​ភាគ​ខាងលើ​នៃ​ស្ទឹង​ព្រែក​ត្នោត​មិនទាន់​ឃើញ​មាន​សញ្ញា​ប្រឈម​ជំនន់​កើតឡើង​នៅឡើយ​ទេ ខណៈ​ទឹកស្ទឹង​ព្រែក​ត្នោត​នៅក្រោម​ទំនប់​៧​មករា (​កំពង់ទួល​) បាន​ស្រក​ចុះ​ប្រហែល​មួយ​ម៉ែត្រ​នៅថ្ងៃនេះ​បើ​ធៀប​ទៅនឹង​ថ្ងៃ​ម្សិលមិញ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣​ខែតុលា​ថា ទឹកស្ទឹង​ព្រែក​ត្នោត​ទាំង​នៅ ភាគ​ខាងលើ​ក្នុង​ខេត្តកំពង់ស្ពឺ​និង​ភាគ​ខាងក្រោម​ទំនប់​៧​មករា​(​កំពង់ទួល​) មិនទាន់ ឃើញ​មាន​សញ្ញាណ​ជំនន់​កើតឡើង​នៅឡើយ​ទេ​ហើយ​នៅ​តំបន់ភ្នំ​ដែលជា​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹង ព្រែក​ត្នោត​ក៏​មិនមាន​ភ្លៀង​ដែរ​ពីរ​បី​ថ្ងៃ​មកនេះ​។ ទឹកស្ទឹង​ព្រែក​ត្នោត នៅក្រោម​ទំនប់​៧​មករា​នៅថ្ងៃនេះ​ទឹក​ស្រ​កជាង​មួយ​ម៉ែត្រ​បើ​ធៀប​ទៅនឹង​ថ្ងៃទី​១២​ខែតុលា តែ​អាងទឹក​ធំជាងគេ​នៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​គឺ​អាង​តា​សាល​មានទឹក​ពេញ ហើយ បើ​មាន​ភ្លៀង​ធ្លាក់​ថែម​គឺ​ត្រូវ​ហូរ​ចុះមក​ទាំងអស់​។​

​លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២១​ថា​គ្រប់ ដៃ​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ ខាងលើ​ថ្ងៃនេះ​(១៣​តុលា​)​មិនឃើញ​មាន​សញ្ញា​ទឹកជំនន់​កើតឡើង​នៅឡើយ​ទេ​និង​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ​ក៏​អត់​មាន​ភ្លៀង​ច្រើន​ដែរ គឺ​មានតែ​ស្ទឹង​តា​សាល​មួយ​ទេ​ដែលមាន ទឹក​ចាប់ផ្តើម​ហូ​រលើ​ទំនប់​បង្ហៀរ​ប្រហែល​កម្ពស់​០.៣០​ម៉ែត្រ​។​

​ប្រធាន​មន្ទីរ​ខាងលើ​បញ្ជាក់ថា អាងទឹក​តា​សាល​ដែលមាន​សមត្ថភាព​រក្សា​ទឹក​ទុក បាន​ប្រមាណ​ជា​១៣៥​លាន​ម៉ែត្រគូប មានទឹក​ពេញ​នៅថ្ងៃនេះ​ហើយ​ទឹកបាន​ចាប់ ផ្តើម​លើ​ទំនប់​បង្ហៀរ បន្ទាប់ពី​ទ្វារ​ទឹក​របស់​អាង​ត្រូវបាន​បិទ​ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​និង​ការងារ​បង្កបង្កើនផល​នៅ​រដូវប្រាំង​ខាងមុខ​។​

​កម្ពស់​ទឹក​នៅតាម​ស្ថានីយ​ជលសា​ស្ត្រ​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​នៅ​រលាំង​ជ្រៃ​ទឹក​មាន​កម្ពស់​៧,៣០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១២​ខែតុលា​០,៣២​ម៉ែត្រ ពាម​ឃ្លៃ​ទឹក​មាន កម្ពស់​៣,៨២​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១២​តុលា​០,៦០​ម៉ែត្រ​,​តា​សាល​ទឹក​មាន​កម្ពស់ ១៩,៣៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១២​តុលា​០,០៨​ម៉ែត្រ ខ្ពស់ជាង​កម្រិត​កម្ពស់​ខ្នង​លើ​ទំនប់ បង្ហៀរ​០,៣៤​ម៉ែត្រ​៕​/PC