ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់ អគារបេតិក ភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានីខេត្តដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃហើយមានការប្រឈមនឹងហានិភ័យនិង ស្ថិតក្រោម ការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។