លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចំនួន​៥០​រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃ​សន្និសីទ​កំពូល​រដ្ឋ​ជា​ភាគី​លើក​ទី​១៥ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ (CBD-COP 15) តាមរយៈ​ប្រព័ន្ធ​រូបភាព និង​សំឡេង ( អន​ឡាញ​)​។​ កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក Huang Runqiu រដ្ឋមន្ត្រី​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដែលជា​តំណាង​នៃ​ប្រទេស​ជា​សមាជិក និង​អ្នកពាក់ព័ន្ធ​រាប់ពាន់នាក់​។

Oct 13, 2021

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចំនួន​៥០​រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃ​សន្និសីទ​កំពូល​រដ្ឋ​ជា​ភាគី​លើក​ទី​១៥ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ (CBD-COP 15) តាមរយៈ​ប្រព័ន្ធ​រូបភាព និង​សំឡេង ( អន​ឡាញ​)​។​

កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក Huang Runqiu រដ្ឋមន្ត្រី​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដែលជា​តំណាង​នៃ​ប្រទេស​ជា​សមាជិក និង​អ្នកពាក់ព័ន្ធ​រាប់ពាន់នាក់​៕