ដោយៈដេប៉ូ/ភ្នំពេញៈក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១ ចំនួន ១០កន្លែង លើវិញ្ញាសាប្រឡងចំនួនបី គឺ ចំណេះដឹងទូទៅជំនាញឯកទេសក្នុងវិស័យ បរិស្ថាន និងភាសាអង់គ្លេស។

ការប្រឡងនេះបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែតុលាប្រព្រឹត្តទៅនាទីស្តីការក្រសួងបរិស្ថាន ដោយចែកជាបួន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាន។ក្នុងនេះ១. អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព ចំនួន ពីរកន្លែង,២. អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួនពីរកន្លែង,៣. អគ្គនាយកដ្ឋានគាំពារបរិស្ថាន ចំនួន បួនកន្លែង និង៤.អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ចំនួនពីរកន្លែង៕សរន