ដោយៈភ្នំសន្ទុក -ប.ជ័យ / កំពង់ធំៈ ករណីគោងាប់ចំនួន១៧ក្បាលដោយពុលថ្នាំគីមីនៅក្រុងស្ទឹងសែនកន្លងមក មកទល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២១ ដោះស្រាយសំណងបានខ្លះ នៅខ្លះ។ការយឺតយូរដោយសារឆ្លងកាត់បុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ផងនិងដោយសារចរចាថ្លៃមិនត្រូវគ្នាផង ។

លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ថាករណីគោរបស់ពលរដ្ឋងាប់ចំនួន១៧ក្បាលដោយសារពុលគីមីបាញ់ស្រូវកន្លងមកនៅក្រុងស្ទឹងសែនមកទល់ពេលនេះអ្នកបានបានចូលខ្លួនដោះស្រាយជាមួយប្រជាពលរដ្ឋម្ចាស់គោហើយ។ក្នុងនោះបានសងទៅម្ចាស់គោបានចំនួនប្រាំពីក្បាល។ នៅសល់១០ក្បាលទៀត ។

លោកប្រធានមន្ទីរបានបន្តថាម្ចាស់សត្វគោនៅសស់១០ក្បាលទៀតដែលចរចាមិនត្រូវថ្លៃក៏បានដាក់ពាក្យបណ្តឹងសូមអាជ្ញាធរ ក្រុងស្ទឹងសែនជួយអន្តរាគមន៍ដោះស្រាយ ។

លោក ឆេងបូរ៉ាជាកូនម្ចាស់អាងទឹក”តាអាង”ដែលបានបាញ់ថ្នាំគីមីបានប្រាប់នៅថ្ងៃទី១៣ខែតុលាថាខ្លួនបានបាញ់ថ្នាំគីមី លើស្មៅនិងស្រូវនៅអាងនោះពីថ្ងៃកាន់បិណ្ឌ២ (ចុងខែកញ្ញា)មកម្ល៉េះចុះហេតុអីបានជាគោចូលស៊ីស្មៅបង្កពុលស្លាប់នៅ ថ្ងៃបុណ្យភ្ជុំ(ទី៦ខែតតុលា) ទៅវិញ? ។ហេតុនេះ បើខ្លួនព្រមទទួលខុសត្រូវក្នុងកម្រតសីលធម៌និងរដ្ឋប្បវេណី ហើយបន្តចរចានឹងម្ចាស់សត្វគោដើម្បីជួយកាត់ចំណែកខូចខាតគ្នា ។មិនមែនទារសងពេញថ្លៃនោះឡើយ ។

លោកបន្តថា លោកព្រមដោះស្រាយជាមួយប្រជាពលរដ្ឋម្ចាស់សត្វ តែសូមតាមលទ្ធភាពឬសងជំងឺចិត្តទៅវិញ ត្រឹមតែ២លានរៀលទេ ហើយលោកក៏មិនគេចវេះទៅណាដែរ ។

លោកបធិសេធការចោទប្រកាន់ថា បានរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធ ហើយបាញ់ថ្នាំគីមីពុលប្រឆាំងនឹងសត្វគោខ្លួននោះ លោកបំភ្លឺថា ដីទំហំ២០០ហិកតា រួមទាំងអាងតាអាងនោះ ឪពុកបានកាន់កាប់ អាស្រ័យផល(ភោគៈ) តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ហើយការបាញ់ថ្នាំគីមីនោះគឺបាញ់ស្រូវ រួចគ្រាន់តែបានយកសម្បកវេចខ្ចប់និងលាងសម្អាតដបឬធុងថ្នាំ នៅលើដីខ្នងអាងប៉ុណ្ណោះ ។

ប៉ុន្តែពលរដ្ឋម្ចាស់គោបានចោទប្រកាន់ថា នោះករណីដាក់ថ្នាំបំពុលប្រឆាំងនឹងសត្វគោរបស់ពួកខ្លួនដោយមិនចង់ឱ្យ សត្វនៅស៊ីស្មៅនៅដីម្តុំអាងទឹកនោះហើយបង្កពុលងាប់គោ១៧ក្បាល និងប៉ះពាល់សុខភពដល់គោ៥០ក្បាលទៀត កាលពីថ្ងៃទី៦ ខែតុលាកន្លងទៅ ។

ករណីបុគ្គលឯកជនបានរំលោភយកដីរបស់រដ្ឋ វាទទីធ្វើជាអាងទឹកកម្មសិទ្ធិផ្ទាល់ខ្លួនហើយជីកប្រឡាយលក់ទឹកឱ្យ កសិករធ្វើស្រែនៅតំបន់២ និងតំបន់៣ នៃបឹងទន្លេសាបស្ថិតនៅចំណុចគ្រួសក្រោម ដែលគេស្គាល់ថា (អាង តាអាង) នោះ ។កន្លែងនោះ ជាដីឃ្វាលគោរបស់ប្រជាពលរដ្ឋនៃភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។ ប៉ុន្តែបែរជា តំបន់ខាងលើនេះត្រូវធ្លាក់ក្នុងដៃឪពុកនិងលោក ឆេង បូរ៉ា និងលោក ឆេង ផល្លីទៅវិញ ។ថ្មីៗនេះមានករណីបាញ់ថ្នាំគីមី លើវាលស្មៅខ្នងអាង បង្កឱ្យពុលគោរបស់ប្រជាពលរដ្ឋបណ្តាលឲ្យងាប់អស់ ១៧ក្បាល និងប៉ះពាល់សត្វគោចំនួន ៥០ក្បាលឯណោះ ។

ប្រជាពលរដ្ឋជាម្ចាស់គោបានសុំដល់អាជ្ញាធរមូលដ្ឋានបន្តសម្របសម្រួលដោះស្រាយសំណងឱ្យបានសមរម្យជាងនេះ ។ពោលគឺមិនមែនសង់ថ្លៃគោត្រឹមពីរលានរៀលក្នុងគោមួយក្បាលហើយចោលពាក្សសំដីមើលងាយនិងគាបសង្កត់ថា “បើអ្នកណាមិនយកគឺអត់” ដែលជាក់ស្តែង តម្លៃគោសាច់មានតម្លៃពីប្រាំបីទៅប្រាំបីម៉ឺនរៀលក្នុងមួយក្បាលឯណោះ។

ប្រជាពលរដ្ឋម្ចាស់សត្វបានសំណូមពរទៅអាជ្ញាធរ និងមន្ត្រីជំនាញជួយស្រាវជ្រាវចាត់ការតាមច្បាប់និងត្រូវឲ្យជនល្មើស សងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារផង៕សរន