ដោយៈប.ជ័យ / បន្ទាយមានជ័យៈគិតត្រឹមល្ងាចថ្ងៃទី១៣ខែតុលាឆ្នាំ២០២១ អនុគណៈកម្មការបូជាបញ្ចុះសពនៃ គណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី២៥២នៃអ្នកជម្ងឺកូវីដ១៩។ក្នុងនោះសពមានអាយុពី៧៥ទៅ៨៥ឆ្នាំ ហើយជាស្ត្រី ។

នេះបើតាមលោកប្រាក់ សុភ័ត អាចារ្យខេត្តក៏ដូចជាមន្ត្រីអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹង ជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យឱ្យកាសែតរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២១។

សពចំនួន២៥២នាក់ក្នុងនោះ ជនជាតិខ្មែរ២៤៦នាក់(ស្រី១៣២នាក់), ជនជាតិឥណ្ឌូនេស៊ី បីនាក់(ស្រី១នាក់) និងជនជាតិថៃបីនាក់(ស្រី២នាក់)។ប៉ុន្តែក៏មានសពទារកចំនួន៥នាក់ ដែលអវិជ្ជមានកូវីដ១៩ក៏ត្រូវស្ត្រីម្តាយដែល វិជ្ជមានកូវីដ១៩ ដែលបកំពុងសម្រាកព្យាបាល បានផ្ញើមកឱ្យគណៈកម្មការបូជាផងដែរ ៕