ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ព្យុះ​ត្រូពិកដ៏​ខ្លាំងក្លា​មួយ ដែល​បាន​វាយប្រហារ​លើ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង ២១​នាក់​ផ្សេង​ទៀត​​រងរបួស ខណៈ​អាជ្ញាធរ​ទីក្រុង​បាន​ផ្អាក​សាលារៀន ការជួញដូរ​ផ្សារ​ហ៊ុន និង​សេវាកម្ម​រដ្ឋាភិបាល​។​

​ព្យុះ​ទី​ហ្វុងកំ​ប៉ា​ស៊ូបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់សមុ​ទ្រចិន​ខាងត្បូង​មុន​ពេល​បោកបក់​មក​លើ​ខេត្ត​ហៃ​ណាន​ភាគ​ខាងត្បូង​ប្រទេស​ចិន ទី​ដែល​វា​ត្រូវ​បាន​បន្ទាបមក​ជា​ព្យុះ​ត្រូ​ពិក​ធ្ងន់ធ្ងរ​ដែល​មាន​​ខ្យល់​បក់​ខ្លាំង​បំផុត ១០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ព្យុះ​នេះ​បាន​បោកបក់​មក​លើ​ដី​កោះ​ហៃ​ណាន​កាលពី​រសៀល​ថ្ងៃ​ពុធ​ហើយ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ផ្លូវកា​ររបស់​ចិន​បាន​និយា​យ​ថា​អាជ្ញាធរ​បាន​លុបចោល​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​និង​សាឡាង​សំខាន់ៗ​ទៅកាន់​ខេត្ត​ក្វាង​ទុង​។​

​យោងតាម​អាជ្ញាធរ​មន្ទីរពេទ្យ ព្យុះ​ដែល​ឆ្លងកាត់​ភាគខាងត្បូង​ទីក្រុង​ហុងកុង​បាន​បណ្តាលឱ្យ​មនុស្ស ២១ នាក់​រងរបួស ដែល​បាន​ទទួល​ការព្យាបាល​រួចហើយ​។​ក្នុងចំណោម​ពួកគេ​មាន​​បុរស​ម្នាក់​ស្លាប់​។​

​ក្រុម​អង្កេត​ការណ៍​ទីក្រុង​ហុងកុង​បាន​និយាយ​ថា​ព្យុះ​នេះ​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​វិលត្រឡប់​ទៅ​សមុទ្រ​វិញ​ហើយ​បោកបក់​លើ​ដីគោក​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។​

​ក្រុមមន្ត្រី​ឆ្លើយតប​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ព្យុះកំ​ប៉ា​ស៊ូ​បាន​បង្ក​ឱ្យ​មាន​ការ​រអិល​បាក់​ដី​និង​ទឹក​ជំនន់​នៅ​ភាគ​ខាងជើង​ហ្វីលីពីន​ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច ១៣ នាក់​ស្លាប់​និង​បាត់​ខ្លួន ៩ នាក់​៕

​ប្រជាជន​ដើរ​ឆ្លងផ្លូវ​នៅ​ហុងកុង​ក្រោយ​ព្យុះកំ​ប៉ា​ស៊ូ​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ពុធ​