ដោយៈ​សុផល / ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ នៃ​ក្រសួងទេសចរណ៍ ចូលរួម​ប្រជុំ​ឆ្លង លើ​សេចក្តីព្រាង​ឯកសារ ចំនួន​២៖ ទី​១. ផែនការ​យុទ្ធសាស្ត្រ ស្តីពី ការបើកទទួល ទេសចរណ៍​សុវត្ថិភាព (​ទេសចរណ៍​វ៉ាក់សាំង​)​និង​ទី​២.​វិធានការ គោលនយោបាយ ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣​។​

​កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ហ​.​ស​) និង​ដោយ​មានការ ចូលរួម​ពី លោក​-​លោកស្រី មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សរុប​ប្រមាណ​ជាង ៥០ រូប​។​

​ឯកសារ​ទាំង ២ នេះ រៀបចំឡើង​ដោយ អនុវត្តតាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​បើក យុទ្ធនាការ ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​អាយុ​ក្រោម ១២​ឆ្នាំ កាលពី​ថ្ងៃទី​១៧ ខែ កញ្ញា ឆ្នាំ ២០២១​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ផ្តើមចេញ ពី​ការបើក សាលារៀន​ឡើងវិញ បន្ទាប់មក​គឺ​វិស័យ​សេវាកម្ម ពិសេស​វិស័យ ទេសចរណ៍ ដែល​ត្រូវធ្វើឡើង ជា ២ ជំហាន ដោយ​ជំហាន​ទី​១ គឺ​បើក​ទេសចរណ៍ ផ្ទៃក្នុង និង​ជំហាន​ទី​២ គឺ​បើកទទួល​ទេ ស​ចរណ៍​វ៉ាក់សាំង​៕/V​-PC