ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​គណៈកម្មកា​រ​អន្តរក្រសួង ដោះស្រាយ ផលប៉ះពាល់ គម្រោង​អភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រ និង​កាត់បន្ថយ​ទឹកជំនន់ ក្នុង​ខេត្ត​បន្ទាយ មានជ័យ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ បាន​ជួបពិភាក្សា​ជាមួយ អាជ្ញាធរខេត្ត ដែលមាន​លោក លី សារី អភិបាលរង​ខេត្ដ តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយ មានជ័យ និង​ក្រុមការងារ មន្ទីរ​ពាក់ព័ន្ធ​ខេត្ដ អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់ ។​

​មន្ត្រី​គ្រប់គ្រង​គម្រោង នៃ​ក្រសួង​ធនធានទឹក បានអោយដឹងថាៈ គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ និង​កាត់បន្ថយ​ទឹកជំនន់ ខេត្តបន្ទាយមានជ័យ​ដោយ​ទទួល​ហិរញ្ញ ប្ប​ទាន ពីសារ​ធារ​ណ​រដ្ឋ​កូរ៉េ​។

​គម្រោង​អាង​វាំង​ហែង នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​, អាង​ពង្រ នៅ​ក្រុង​ប៉ោយប៉ែត និង អាង​កន្សែង នៅ​ឃុំ​សឹង្ហ ស្រុ​អូរជ្រៅ ដែល​ស្ថិតនៅ​ភាគ​ខាងលិច ខេត្ត​បន្ទាយ មានជ័យ​។ គម្រោង​នេះ មាន​វិសាល​គ្របដណ្តប់ ភូមិសាស្ត្រ​រដ្ឋបាល ស្រុក ក្រុង ចំនួន​៤ គឺ​ស្រុក​អូរជ្រៅ​, ស្រុក​ម៉ាឡៃ​, ក្រុង​ប៉ោយប៉ែត​, និង​ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី បាន​បន្តថាៈ ចំពោះ​អនុ​គម្រោង និង​សមាសធាតុ រួមមាន​៖
១,​អនុ​គ្រោង​អាង​វាង​ហែង ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​៖ ផ្ទៃ​អាង​មាន​ទំហំ ៥៤១ ហិកតា និង​ប្រឡាយ ចំនួន ២ គឺ​ប្រឡាយ​លេខ​១-១ ប្រវែង ៣,២២ គីឡូម៉ែត្រ និង​ប្រឡាយ លេខ​១-២ ប្រវែង ៣២,៣៩ គីឡូម៉ែត្រ​។​
២,​អនុ​គម្រោង​អាង​ពង្រ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត មាន​ផ្ទៃ​អាង ទំហំ ៣៨២ ហិកតា និង​មាន​ប្រឡាយ ចំនួន​១ គឺ ប្រឡាយ​លេខ​២ ប្រវែង ១៦,៤២ គីឡូម៉ែត្រ​។​
៣,​អនុ​គម្រោង​អាង​កន្សែង នៅ​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ មាន​ផ្ទៃ​ទំហំ ៩២៥ ហិកតា និង​ប្រឡាយ​ចំនួន​២ គឺ​ប្រឡាយ​លេខ​៣-១ ប្រវែង ២៨,៣៥ គីឡូម៉ែត្រ និង​លេខ​៣-២ ប្រវែង ៧,២២ គីឡូម៉ែត្រ​។​

​ជាមួយគ្នា​នោះ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ថាៈ បន្ទាប់ពី​មន្ត្រី គម្រោង​ការធ្វើ​បទ​បង្ហាញ ពិភាក្សា​ដេញដោល របស់​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ​នោះ បានធ្វើឱ្យ​ក្រុមការងារ ទទួលបាន​ធាតុ​ចូល (In pute) ជា​លទ្ធផល​ល្អ សម្រាប់​ជា​ជំនួយ ដល់​យន្តការ​ឈានទៅ​ដោះស្រាយ​បញ្ចប់ រឿង​ដី និង​ផលដំណាំ ផលរបរ​ប៉ះពាល់ អនុ​គម្រោង​ទាំងនេះ ក្នុងពេល​ឆាប់ៗ ខាងមុខ​៕/V-PC