​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖​ជប៉ុន​នឹង​រំលាយ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​តុលា ដើម្បី​បើកផ្លូវ​សំរាប់​ការបោះឆ្នោត​មួយ​នៅ​ចុងខែ​នេះ ដែល​នឹងដាក់​លោកនាយក​រដ្ឋមន្ត្រី​ថ្មី​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា​អោយ​ប្រ​​ជែង​ជាមួយ​ក្រុង​ប្រឆាំង​ដែល​មិន​មាន​ប្រជាប្រិយភាព​ក្នុង​សមរភូមិ​មួយ​អំពី​ថា​តើ​នរណា​គ្រាន់បើ​ជាង​ក្នុង​ការដោះស្រាយ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ខ្លាំង​ដោយ​ជំងឺឆ្លង​។​

​លោក​គី​ស៊ី​ដា រីករាយ​នឹង​ការគាំទ្រ​ពី​សាធារណជន​នៅ​១​សប្តាហ៍​ក្រោយ​ការចូល​កាន់តំណែង​ដែល​ជា​សញ្ញា​ល្អ​មួយ​នៅក្នុង​ការរក្សា​បាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ជាន់​ទាប​សំរាប់​គណបក្ស​ប្រ​​ជា​ធិបតេយ្យ​ជឿនលឿន​( LDP)​របស់​លោក​និង​ដៃគូ​ក្នុង​ក្រុមចំរុះ គឺ​គណបក្ស​កូ​មេ​តូ​។​

​ពួក​អ្នក​បោះឆ្នោត​ចង់​ឃើញ​រដ្ឋាភិបាល​មួយ​ជាមួយនឹង​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​បញ្ចប់​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ស្ថាបនា​សេដ្ឋកិច្ច​ឡើងវិញ​។​

​ការស្ទង់មតិ​កាលពីពេល​ថ្មីៗ​ដោយ​កាសែត​Sankei​បង្ហាញថា អ្នក​ឆ្លើយតប​៤៨​ភាគរយ​ចង់អោយ​រដ្ឋាភិបាល​រប​ស់លោក​គី​ស៊ី​ដា ធ្វើការ​រឿងកូ​វីដ​១៩​នេះ​អោយ​ខ្លាំង​បំផុត បន្ទាប់​មក​រឿង​ស្តារ​​សេដ្ឋកិច្ច​និង​ការងារ​ធ្វើ​។​

​គណបក្ស​របស់​លោក​គី​ស៊ី​ដា កំពុង​ជំរុញ​វិធានការ​ប្រឆាំង​កូវី​ដ​១៩ រួម​មាន​ការផ្គត់ផ្គង់​ឳ​សថ​ព្យាបាល​ដោយ​លេប​តាម​មាត់​ផង​នៅ​ឆ្នាំ​នេះ ព្រមទាំង​ទស្សនៈ​ធ្វើ​អោយ​ប្រាកដ​«​មូលធននិយម​ថ្មី​»​មួយ​របស់​លោក​ដែល​ផ្តោត​លើ​កំណើន​សេដ្ឋកិច្ច​និង​ការបែងចែក​ទ្រព្យ​ធនសា​ជាថ្មី​។​

​គណបក្សកាន់អំណាច​ក៏​អំពាវនាវ​អោយ​បង្កើន​ចំណាយ​យោធា​យ៉ាង​ច្រើន​ដើម្បី​ទទួលបាន​សមត្ថភាព​កំទេច​កាំជ្រួច​របស់​ផ្លោង ចំ​ពេល​ចិន​កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​ឡើង​លើ​តៃវ៉ាន់​ហើយ​កូរ៉េ​​ខាងជើង​ក៏​កាន់តែ​អួត​អំពី​សមត្ថភាព​យោធា​របស់​ខ្លួន​។​

​គណបក្សប្រឆាំង​ធំជាងគេ គឺ​គណបក្ស​អ្នកប្រជាធិបតេយ្យ​ធម្មនុញ្ញ​(CDPJ)​បាន​រំលេច​អំពី​បញ្ហា​មួយចំនួន​ដូចជា ការគាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា និង​នាម​ត្រ​កូខ​ផ្សេង​គ្នា​សំរាប់​ប្តី​ប្រពន្ធ​។​

​គណបក្ស LDP​នៅតែ​អភិរក្ស​សង្គម ហើយ​លោក​គី​ស៊ី​ដា​បាន​និយាយថា លោក​មិន​គាំទ្រ​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា​ទេ ទោះជា​ការពិត​ជាក់ស្តែង​វា​មាន​ការរីកចំរើន​ខ្លាំង​អំពី​សិទ្ធិមនុស្ស​​ភេទ​ទី​៣​។​

​ការ​ប្រឈម​ខ្លាំង​សំរាប់​ពួក​CDPJ​គឺ​ការគាំទ្រ​មាន​កំរិត​ទាប​។​ការស្ទង់មតិ​មួយ​កាលពី​ពេល​ថ្មីៗ​ដោយ​កាសែត Asahi Shimbun បង្ហាញថា គណបក្ស​នេះ​មាន​ការគាំទ្រ​តែ​១៣​ភាគរយ ខណៈ​LDP​ទទួលបាន​៤៧​ភាគរយ​៕

​គណបក្ស​របស់​លោក​គី​ស៊ី​ដា រំពឹងថា​នឹង​រក្សា​សម្លេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ជប៉ុន​