​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​របស់​រុស្ស៊ី​បានឱ្យដឹងថា វ៉ាក់សាំង Sputnik Light របស់​រុស្ស៊ី​បង្ហាញ​ប្រសិទ្ធភាព ៧០ ភាគរយ​ប្រឆាំង​នឹង​កូវី​ដ​បំ​ប្លែងខ្លួន Delta នៅពេល​បី​ខែ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​នេះ ហើយ​ផលិតផល​តែ​មួយ​ដូសនេះ​ទំនង​ក្លាយ​ជា​វ៉ាក់​សាំងសំខាន់​របស់​ប្រទេស​។​

​លទ្ធផល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​រុស្ស៊ី​ក្នុង​ការផ្សព្វផ្សាយ​វ៉ាក់សាំង Sputnik Light ជា​វ៉ាក់សាំង​មួយ​ដូសដែល​មាន​ប្រសិទ្ធភា​ព​ខ្ពស់​និង​ជា​វ៉ាក់សាំង​ជំរុញ​ដែល​អាច​បញ្ចូល​គ្នា​ជា​​មួយ​វ៉ាក់សាំង​មិនមែន​ជា​របស់​រុស្ស៊ី​។​

RDIF ជា​មូលនិធិ​ទ្រព្យសម្បត្តិ​ដែល​ធ្វើ​ទីផ្សារ​វ៉ាក់សាំង Sputnik Light នៅ​បរទេស បាន​ដកស្រង់​ទិន្នន័យ​ដែល​បាន​ដាក់​ស្នើ​ដោយ​អ្នក​អភិវឌ្ឍ​គឺ​វិទ្យាស្ថាន​ហ្គា​ម៉ាឡេ​យ៉ា​ទៅកាន់​​វេបសាយ​វេជ្ជសាស្ត្រ medRxiv មុន​ពេល​ការ​ពិនិត្យ​ឡើងវិញ​ដោយ​អ្នកស្រាវជ្រាវ​គ្នាឯង​។ ទិន្នន័យ​នេះ​គឺ​ផ្អែក​លើ​អ្នកចូលរួម​ចំនួន ២៨.០០០ នាក់​ដែល​បាន​ទទួល​វ៉ាក់សាំង Sputnik Light និង​ក្រុម​ត្រួតពិនិត្យ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ចំនួន ៥,៦ លាន​នាក់​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​និង​ការស្ទាក់ស្ទើរ​អំពី​វ៉ាក់សាំង​ផលិត​ក្នុងស្រុខណៈ​ជួប​ការលំបាក​ក្នុង​ការប្រ​កួតប្រ​ជែង​នៅ​ទីផ្សារ​ជាមួយ​វ៉ាក់សាំង​​របស់​បស្ចិម​ប្រទេស​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Pfizer, Moderna និង AstraZeneca៕

​វ៉ាក់សាំង Sputnik Light របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព ៧០ ភាគរយ​ប្រឆាំង​មេរោគ​បំ​ប្លែងខ្លួន Delta​