​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន Merck & Co Inc (MRK.N)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​ថា​ខ្លួន​បាន​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​គ្រាអាសន្ន​នៅ​សហរដ្ឋ​អាម៉េរិក​​ចំពោះ​ថ្នាំ​របស់ខ្លួន​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​កម្រិត​ស្រាល​ទៅ​មធ្យម ដែល​នឹង​វា​ឱ្យ​ក្លាយជា​ថ្នាំលេប​ប្រឆាំង​វីរុស​កូរ៉ូណា​ដំបូង​គេ​លើ​ពិភពលោក​។​

​ការអនុញ្ញាត​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាម៉េរិក (FDA) អាចជួយ​ផ្លាស់ប្តូរ​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ ដោយសារ​ថ្នាំ​គ្រាប់​នេះ​អាច​យក​ទៅ​លេប​នៅផ្ទះ​បាន​។​

​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពីដើម​ខែ​នេះ​បានឱ្យដឹងថា ថ្នាំ​គ្រាប់ Molnupiravir បាន​កាត់បន្ថយ​អត្រា​នៃ​ការ​ចូល​ដេក​មន្ទីរពេទ្យ​និង​ការស្លាប់​បាន​ចំនួន ៥០ ភាគរយ​នៅក្នុង​ការសាកល្បង​ព្យាបាល​អ្នកជំងឺ​កូវី​ដក​ម្រិត​ស្រាល​និង​មធ្យម ។​

​ទិន្នន័យ​ប្រសិទ្ធភាព​បណ្តោះអាសន្ន​លើ​ថ្នាំ​ដែល​បង្កើតឡើង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Ridgeback Biotherapeutics​បានធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាងខ្លាំង​ហើយ​បាន​បង្កើត​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​នានា​រួមមាន​ម៉ាឡេស៊ីំ កូរ៉េ​ខាងត្បូង​និង​សិង្ហ​បុរី​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ថ្នាំ​នេះ​ជាមួយ​ក្រុមហ៊ុន Merck៕

ក្រុមហ៊ុន Merck កំពុង​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​គ្រាអាសន្ន​នៅ​សហរដ្ឋ​អាម៉េរិក​ចំពោះ​ថ្នាំ Molnupiravir របស់ខ្លួន​