នៅព្រឹកថ្ងៃទី១៤ខែតុលានេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ៕