ដោយៈ គង់​ហេង / កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​បន្ត​ការអនុវត្ត វិធានការ​រដ្ឋបាល គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្ត​នេះ ចំនួន ពីរ សប្តាហ៍​បន្ថែមទៀត បន្ទាប់ពី​បម្រាម​វិធានការ​រដ្ឋបាល ពីរ​សប្តាហ៍​មុន ត្រូវបាន​ផុត​កាលបរិច្ឆេទ​នោះ​។​

​នៅក្នុង​សេចក្តីសម្រេច​ថ្មី ចំនួន បួន​ទំព័រ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៤​តុលា​នេះ បានបញ្ជាក់​ថាៈ ត្រូវ​បន្ត​អនុវត្ត យុទ្ធនាការ ពង្រឹង​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ នៅ​ទូទាំង​ខេត្ត គឺ​ក្នុងន័យ​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ ១៩ គឺ​បន្ថែម​ការអនុវត្ត​វិធានការ​រដ្ឋបាល​ចំនួន ពីរ សប្តាហ៍​ទៀត ចាប់ពី​ថ្ងៃទី ១៥ ដល់ ២៨ តុលា ២០២១​។​

​សូម​អាន​សេចក្តីសម្រេច ដូចខាងក្រោម​៖​