ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ នៅថ្ងៃទី១៤ តុលា ២០២១ នៅសាលាខេត្តពោធិសាត់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ចូលរួម ក្នុងពិធីប្រកាសសមាសភាព លោក ជាវ តាយ ត្រូវបានផ្លាស់ប្ដូរមកកាន់ តំណែង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលព្រះមហាក្សត្រ តែងតាំងទៅជាអភិបាលខេត្តកំពត វិញ ។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ចាស់បានឡើងរាយ ការណ៍ ពីការរីកចម្រើន នៅក្នុងខេត្តពោធិ៍សាត់ កន្លងទៅ ហើយទន្ទឹមនេះ លោក ជាវ តាយ បានឡើងប្ដេជ្ញាចិត្ត បំពេញភារកិច្ច ជាអភិបាលខេត្តពោធិ៍សាត់ថ្មីដោយធ្វើ យ៉ាងណា ឱ្យមានភាពសិទ្ធិស្នាល ជាមួយនឹងមន្ត្រីតាមបណ្ដាក្រុងស្រុក និងប្រជា ពលរដ្ឋទាំងអស់ ដោយធ្វើយ៉ាងណា ឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍថ្មី បន្តទៀត។
សម្ដេចក្រឡាហោម ស ខេង មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តពោធិ៍សាត់ថាៈក្រោមការដឹកនាំ របស់ ប្រមុខរាជរដ្ឋាភិបាល នាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់ ការរីក ចម្រើនលើ គ្រប់វិស័យ ផ្លាស់ប្ដូរមុខមាត់ថ្មី តាមការអភិវឌ្ឍន៍ នៅតាមបណ្ដាមូលដ្ឋាន ក្រុង ស្រុក ដោយសមិទ្ធផលចាស់ៗ បានកើតចេញពីសាមគ្គីភាព កិច្ចសហប្រតិ បត្តិការល្អ ក្នុងជួរថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាៈ ទោះបីជាមានការកែទម្រង់ យ៉ាងនេះក្តី អភិបាលខេត្ត ដែលត្រូវប្រកាសចូលកាន់តំណែងថ្មី នៅពេលនេះ ត្រូវតែបន្តការដឹកនាំ ឲ្យកាន់តែរីកចម្រើនខ្លាំងបន្តទៀត ដែលកិច្ចការងារអភិវឌ្ឍន៍ ដែលមិនមានទីបញ្ចប់ នោះឡើយ ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ បន្តនូវសាមគ្គីភាពផ្ទៃក្នុង អោយបានល្អ និងទទួលបានជោគជ័យ ថែមទៀត ដោយត្រូវ ចុះអោយដល់មូលដ្ឋាន ថាតើបងប្អូនប្រជាពលរដ្ឋ លោកមានបញ្ហា ឬត្រូវការអី ខណៈខេត្តពោធិសាត់ មានប្រជាពលរដ្ឋ ៥០ ម៉ឺននាក់៕/V-PC