​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារា​សម្តែង​លោក វី​លលៀម សាតន័រ បាន​ឡើង​ជិះ​យាន​រ៉ុក្កែត Blue Origin នៅលើ​ដំណើរ​ទៅ​ដង​តារាវិថី​ហើយ​បាន​ចុះចត​នៅ​វាល​ខ្សាច់​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​ពុធ​ទី ១៣ ខែ​តុលា​ដើម្បី​ក្លាយជា​មនុស្ស​ចំណាស់​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​ចូល​ទៅក្នុង​លំហ​អាកាស​ខណៈ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​អាម៉េរិក ជេ​ហ្វ បេ​ហ្សូ​ស អនុវត្ត​ការហោះហើរ​ទេសចរណ៍​លើក​ទី​ពីរ​របស់​ខ្លួន​។​

VAN HORN, TEXAS – OCTOBER 13: Blue Origin’s New Shepard lifts off from the launch pad carrying 90-year-old Star Trek actor William Shatner and three other civilians on October 13, 2021 near Van Horn, Texas. Shatner will become the oldest person to fly into space on the ten minute flight. Shatner, along with civilians Audrey Powers, Chris Boshuizen and Glen de Vries, and are riding aboard mission NS-18, the second human spaceflight for the company which is owned by Amazon founder Jeff Bezos. Mario Tama/Getty Images/AFP
== FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

​លោក​សាតន័រ​អាយុ ៩០ ឆ្នាំ​គឺជា​អ្នកដំណើរ​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​បួន​នាក់​ដែល​បាន​ធ្វើដំណើរ​ទៅកាន់​គែម​នៃ​លំហ​អាកាស​នៅលើ​យានអវកាស​បើក​ស្វ័យប្រវត្តិ New Shepard កម្ពស់ ១៨,៣ ម៉ែត្រ ដែល​ហោះ​ចេញពី​កន្លែង​បាញ់​បង្ហោះ​របស់ Blue Origin ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​នៅ​ខាងក្រៅ​ទីក្រុង​វ៉ាន់​ហន​នៃ​រដ្ឋ​តិច​សាស់​ភាគ​ខាងលិច​។​

​អវកាសយានិក​ទាំង​បួន​នាក់​បាន​ជួបប្រទះ​នូវ​ភាព​គ្មាន​ទម្ងន់​ប្រហែល​បី​បួន​នាទី​ហើយ​បាន​ធ្វើដំណើរ​ពី​លើ​ព្រំដែន​នៃ​លំហ​អាកាស​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ ដែល​គេ​ស្គាល់​ថា​ខ្សែ​កា​ម៉ាន់​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ពី​លើ​ផែនដី​។ ក្រុម​អវកាសយានិក​បាន​វិលត្រឡប់​ទៅ​វាល​ខ្សាច់​តិច​សាស់​វិញ​ក្រោម​ឆត្រយោង​៕

តារា​សម្តែង​លោក វី​លលៀម សាតន័រ(កណ្តាល) អាយុ​៩០​ឆ្នាំ​បាន​ឡើង​ទៅ​លេង​ទី​អវកាស​កាលពី​ថ្ងៃ​ពុធ​