រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃៈ មន្ត្រី​នគរ​បា​ជាតិ​មាន​បរិមាណ​ច្រើន ខ្វះ​គុណភាព ធ្វើ​ឲ្យ​ជាតិ​បាត់បង់​ថវិកា​ច្រើន​

1468
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ញ្ជា​ក់ថា ក្នុង​ជួរ​មន្ត្រី​នគរ​បា​ជាតិ​មនុស្ស​មាន​​បរិមាណ​ច្រើន តែ​ខ្វះ​គុណភាព ជា​មូលហេតុ​ធ្វើ​ឲ្យ​ជាតិ​បាត់បង់​ច្រើន ដូចជា​ការបាត់បង់​ថវិកា ការខាតបង់​ពេលវេលា និង​ប្រសិទ្ធ​​ភាព​ការងារ​មានការ​ធ្លាក់ចុះ​ជាដើម​។ ហេតុនេះ​យន្តការ​ពង្រឹង​វិន័យ និង​ពង្រឹងគុណភាព​ត្រូវតែ​បន្តធ្វើ​ជាប់​ជាប្រចាំ​ដើម្បី​ទទួល​​បាន​នូវ​ធនធានមនុស្ស ដែលមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​បំពេញការងា​រ​ប្រកបដោយ​ប្រសិទ្ធភាព​។​
​ ​
​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល​និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​​មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាល និង​សិស្ស​នាយ​នគរបាល​រង នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ទៅកាន់​មន្ត្រីនគរបាល​ដែល​ទើបតែ​ត្រូវបាន​ជ្រើសរើស​ថ្មី ថា​ត្រូវយក​ចំណេះដឹង​និង​ជំនាញ​ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​អង្គភាព​ការងារ និង​មនុស្ស​ទូទៅ​នៅក្នុង​សង្គម គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​។ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល​និង​ដោយ​​យោងតាម​ស្ថានភាព នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​មិនទាន់​គ្រប់គ្រាន់​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​វិធានការ​ប្រចាំឆ្នាំ​ក្នុង​​ការជ្រើសរើស​មន្ត្រីនគរបាល​ថ្មី ដើម្បី​បំពេញបន្ថែម និង​បន្តវេន និង​ធានាបាន​នូវ​និរន្តរភាព នៃ​រដ្ឋបាល​សាធារណៈ​ក្នុង​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ​។​

​ទាក់ទង​មន្ត្រីនគរបាល​ដល់​អាយុ​ចូលនិវត្តន៍​របស់​គ្រូ​នគរបាល ជាទូទៅ​អាយុ​៦០​ឆ្នាំ គេ​ឲ្យ​ចូលនិវត្តន៍ មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ហើយ​រួមទាំង​នគរបាល​ផង​។ ប៉ុន្តែ​សម្រាប់​គ្រូ​នគរបាល ទម្រាំ​តែ​បានធ្វើ​គ្រូ ត្រូវការ​ចំណាយពេល​យូរ​ដែរ ហើយ​រៀន​បាន​ចប់ បង្រៀន​បាន​រយៈពេល​ខ្លី រួចហើយ​ចូលនិវត្តន៍​។ ដូច្នេះ​សម្តេច ស្នើ​ឯកឧត្តម ចាន់ អ៊ា​ន ឯក​ក​ឧ​ត្ត​ម នេ​ត សាវឿន និង​ឯកឧត្តម ឯម សំអាន និង​ឯកឧត្តម សេង ផល្លី នាំគ្នា​សិក្សា​លើក​យោបល់​ទាក់ទង​បញ្ហា​នេះ ដើម្បី​ពន្យារ​បានទេ រហូតដល់​អាយុ​៦៥​ឆ្នាំ ឬក៏​លើសពី​នឹង​តិច​ពីព្រោះ​វា​ពិបាក​នឹង​រក​គ្រូ មិនអាច​ចាប់​ដាក់​បានទេ​។​
​ ​
​ទាក់ទង​ការប្រលង​ចូល​មន្ត្រី​នគរបាលជាតិ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា បេក្ខជន​ដែល​ដាក់​ប្រលង​ចំនួន​ពីរលើក​ប្រលង​មិនជា​ប់​លុបឈ្មោះ​ចោល​តែម្តង ពីព្រោះថា បើ​យើង​មិនបាន​ផ្តល់​ឲ្យ​ឱកាស​ឲ្យ​ពួកគាត់​វា​ជា​រឿង​មួយ តែ​ផ្តល់ឱកាស​ឲ្យ​ពួក​កាត់​ហើយ គាត់​មក​មិន​គោរព​វិន័យ នាំ​ខាត​ថវិកា នេះ​នាំ​រឿង​ចូល​ខ្ជះខ្ជាយ​ថវិកា ខ្ជះខ្ជាយ​ក្របខណ្ឌ​៕​ដោយៈ មុនី​រ័ត្ន​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម