ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​តួលេខ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ បានបង្ហាញ​ឲ្យ​ឃើញថា​កើត​ឡើងលើ​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ច្រើន​ជាក់ស្តែង​តួលេខ​នៃ​អ្នក ស្លាប់​ដោយ កូ​វីដ​១៩ កាលពី​ថ្ងៃទី ១៣ ខែតុលា​ម្សិលមិញ​ក្នុងចំណោម ១៥ នាក់​គឺមាន​១៤ នាក់​ជា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ហើយ​បានកើត​លើ​មនុស្ស​ដែលមាន​វ័យ ចំណាស់ ។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។​

​នៅក្នុង​ការអញ្ជើញ​ទទួល​ល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ២ លាន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​និ​ប្រជាជន​ចិន ជូន​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា​២០២១ នេះ ។ លោកស្រី យក់ សម្បត្តិ បានផ្តល់​កិច្ច​សម្ភាស​ខ្លី​ពាក់ព័ន្ធ​ការ​ថ្លា​ក់​ចុះ​នៃ​តួលេខ​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​ថា​៖​យើង​បាន​ពិនិត្យឃើញថា​ក្រោយពី​មាន ការ​ស្រោច​វ៉ាក់សាំង​ទៅលើ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែលជា​គោលដៅ​ចាក់​វ៉ាក់សាំង ដែល​តួលេខ​យើង​ចាក់​បាន​ប្រមាណ ៩៩ % ស្ទើរតែ​១០០​ភាគរយ​ទៅហើយនោះ ដូច្នេះ​ប្រជាជនមាន​ករណី​ឆ្លង​ខ្លះ​ដែរ​ប៉ុន្តែ​មិនមាន​ចេញ​រោគសញ្ញា​នោះទេ បានសេចក្តីថា​គាត់​មាន​វិជ្ជមាន​គឺ​គា​ត់ទៅ​ព្យាបាល​នៅផ្ទះ​យ៉ាងច្រើន​កាត់​មាន​មាន​ឈឺ​ក​តិចតួច ហើយ​គាត់​នៅផ្ទះ​បន្តធ្វើ​ការពិនិត្យ​ព្យាបាល​ដោយ​ខ្លួនឯង​។

​លោកស្រី​រដ្ឋលេខាធិការ​បាន​បន្តថា​៖​ដូចគ្នា​ដែល​នៅតាម​រោងចក្រ​សហគ្រាស​កម្មករ​រោងចក្រ​ពេល​ត្រឡប់​មកពី​បុណ្យ​ភ្ជុំបិណ្ឌ​វិញ​គាត់​ធ្វើការ​ពិនិត្យ​សំ ណាក​តាមរយៈ​តេស្ត រហ័ស​ហើយក៏​មាន​ឃើញ​វិជ្ជមាន​ដែរ​ប៉ុន្តែ​វា​មិនមាន​ចេញ​រោគសញ្ញា​អ្វី​ទាំងអស់​,​ដូច្នេះ​គាត់​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​ហើយ​រាល់ថ្ងៃនេះ​យើង​ឃើញ​ព័ត៌មាន​ចេញ​ជាប្រចាំ​ថ្ងៃ​ករណី​វិជ្ជមាន​ត្រឹមតែ​ចន្លោះ​ពី ២០០ ទៅ ២០០ ក្រាស់​បានន័យថា ករណី​ឆ្លង​មាន​រោគសញ្ញា​គឺមាន​តែ​ជាង​ពីរ​រយ​នោះឯង​ហើយ​វា​មិនមែនជា​ការឆ្លង​ជា​កំហុស​ដែលមាន រោគសញ្ញា​ធ្ងន់ធ្ងរ​នោះទេ​។​

​លោកស្រី​បន្តថា​ជា​គោលនយោបាយ​រាជរដ្ឋាភិបាល​គឺ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឲ្យ​បាន​លឿន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នៅក្នុង​ក្រុម​ប្រជាពលរដ្ឋ​អាច​ទប់ទល់​ជាមួយនឹង​កូ​វីដ​១៩ នេះ​បាន ។

​លោកស្រី យក់ សម្បត្តិ បាន​បន្តថា​៖«​វា​ពិតប្រាកដ​ណាស់​វ៉ាក់សាំង​វា​មាន​ប្រសិទ្ធភាព​ប្រសិនបើ​មិនបាន​ចាក់​វ៉ាក់សាំង​ទេ​ប្រជាពលរដ្ឋ​យើង​ពេល​ឆ្លង​ធ្វើតេស្ត​ឃើញ​វិជ្ជមាន គាត់​នឹង​ប្រឈម​នូវ​សភាព​ធ្ងន់ធ្ងរ​នៃ​ការស្លាប់​យើង​ឃើញ​ហើយ​អត្រា​ស្លាប់​នៃ​ប្រជាជន​រាល់ថ្ងៃនេះ​គឺ​ស្ថិត​ទៅលើ​ប្រជាពលរដ្ឋ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ដូចជា​ម្សិលមិញ ស្លាប់​១៥ ករណី​គឺ ១៤​ករណី​មិនបាន​ចាក់​វ៉ាក់សាំង​ទេ ហើយ​ភាគច្រើន​គឺ​បាន​កើតឡើង​ចំពោះ​មនុស្ស​ចាស់ ។ លោកស្រី​បាន​បន្តថា​ហេតុដូច្នេះ​ហើយ​បានជា​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែបាន​អំពាវនាវ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​សាំង​ឲ្យ​បាន​គ្រប់គ្នា ជាពិសេស​បច្ចុប្បន្ន​មាន​ដូ​ស​ជំរុញ​ហើយ យើង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ា​ក់ សាំង​ឲ្យ​បាន​គ្រប់គ្នា​គឺ​ចាប់ពី​កុមារ​អាយុ ៦ ឆ្នាំ​ឡើងទៅ​អាច​បានទទួល​វ៉ាក់សាំង​ដើម្បី​ការពារ​ដែល​នាំទៅដល់​ភាពស៊ាំ​នៅក្នុង​សង្គម​» ។​

​លោកស្រី​បាន​បន្ត​ឲ្យ​ដឹងថា​៖​គណៈកម្មការ​អន្តរក្រសួង​ក៏ដូចជា​គណៈ​ប្រចាំការ​និង​រៀបចំ​គោលនយោបាយ​ដើម្បី​ត្រៀម​បើក​ប្រទេស​ឡើងវិញ​ហើយ​បើក​យើង​ត្រូវតែ​ប្ដូរ​ឥរិយាបថ​រស់នៅក្នុង​គ​ន្ល​ង​ថ្មី​,​បើ​មិន​ដូច្នេះ​ទេ​ថ្ងៃក្រោយ​ទៅ​គឺ​យើង​មិនអាច​បន្ត​បិទ​ប្រទេស​បានទេ​យើង​ចាំបាច់​ត្រូវតែ​រស់នៅ​ជាមួយ នឹង​វីរុស​នេះ​ដោយ​អនុវត្ត​នូវ​បី​កុំបី​ការពារ​យើង​ត្រូវ​បើក​ទាំង​សេដ្ឋកិច្ច​,​ទាំង​វិស័យ​អប់រំ​និង​វិស័យ​ផ្សេងៗ​ទៀត​តែ​ដោយ​ភាព​ប្រយ័ត្នប្រយែង​បើ​យើង​អនុ វត្តបាន​បី​កុំបី​ការពារ​គឺ​យើង​អាច​បើក​បាន​ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​សម្រេច​នូវ​ផែន​ការដែល​គណៈកម្មកា​រ​បានរៀបចំ​ជូន ។

​បើតាម​លោកស្រី យក់ សម្បត្តិ ល្ងាច​ថ្ងៃនេះ​នឹងមាន​កិច្ចប្រជុំ​ជាមួយនឹង​ឧបនាយករដ្ឋមន្ត្រី​ដែលជា​ប្រធាន​គណៈ​ប្រចាំការ​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩ ថា​តើ​វិស័យ​អ្វី ខ្លះ​ដែល​ត្រូវ​ពិនិត្យមើល​ឡើងវិញ​,​ហើយ​យើង​ត្រូវ​រៀន​រស់​បែបណាខ្លះ​ដើម្បី​បើក​សេដ្ឋកិច្ច​និង​បើក​ប្រទេស​យើង​ឡើងវិញ​។​លោកស្រី​បន្តថា​សម្ដេច​តេ​ជោ​បានលើកឡើង​ហើយ​ថា​វិស័យ​ទេសចរណ៍​គឺជា​វិស័យ​សំខាន់​ហើយ​ដែល​បញ្ហាសំខាន់​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្នា ។ ដូច្នេះ​ទេសចរណ៍​ត្រូវតែមាន​កាត​វ៉ាក់សាំង​ជាប់​ខ្លួន​ដូច ជា​រាជធានី​ភ្នំពេញ​គឺ​ត្រូវតែមាន​កាត​វ៉ាក់សាំង​ជាប់​ខ្លួន បើ​មិនមាន​ទេ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចូលទៅ​ផ្សារ​ទំនើប ឬ ភោ​ជ​និ​យ​ដ្ឋា​ន និង​កន្លែង​ជ្សេ​ងៗ​ទៀត​។​

​បើតាម​លោកស្រី យក់ សម្បត្តិ ក្រសួងទេសចរណ៍​ជាមួយនឹង​គណៈកម្មការ​អន្តរក្រសួង​ក៏ដូចជា​គណៈ​ប្រចាំការ​កំពុងតែ​ពិភាក្សា​ហើយ​ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្ររបស់​ក្រសួងទេសចរណ៍​យើង​កំពុង​ដាក់​ឆ្លង​គណៈកម្មការ​ហើយ​ដើម្បី​ពិនិត្យ​មើលថា​យើង​ត្រូវ​សង្កត់ធ្ងន់​ទៅលើ​ប្រទេស​ណាខ្លះ​ដែលមាន​ហានិភ័យ​ទាប​ហើយ​ប្រទេស​ណាខ្លះ​ដែលមាន​ហានិភ័យ​ខ្ពស់​,​ហើយ​ពេល​ចូលមក​ត្រូវមាន​អ្វីខ្លះ​គឺ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ប្រហែលជា​ចុងឆ្នាំ​នេះ​ក្រសួងទេសចរណ៍​នឹងដាក់​ជូនទៅ​គណកម្មការ​ដើម្បី សុំ​សេចក្តីសម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។

​ពាក់ព័ន្ធ​វ៉ាក់សាំង​ដែល​មកដល់​ថ្ងៃនេះ​លោកស្រី យក់ សម្បត្តិ បាន​ឲ្យ​ដឹងថា​វា​ជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ជូន​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដែលជា​ប្រភេទ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ២​លាន​ដូ​ស​។​វ៉ាក់សាំង​ទាំងនេះ​នឹង​បំរើ​ឲ្យ​ការងារ​ចាក់​ដូ​ស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​។​លោកស្រី​បាន​បន្តថា​បច្ចុប្បន្ន​យើង​នៅសល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង ចំនួន ៤.៥ លាន​ដូ​ស បូក​ទាំង​ថ្ងៃនេះ​២ លាន​ដូ​ស​ទៀត សរុប ៦.៥ លាន​ដូ​ស ជាមួយនេះ​នៅតាម​ខេត្ត​សុទ្ធ​តែមាន​ស្តុក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ ដែរ ។ លោកស្រី​បន្តថា​កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ការចាក់​ដូ​ស​ជំរុញ​នោះទេ​ក្រៅពី​វ៉ាក់សាំង​នៅក្នុង​ស្តុក​យើង​នៅមាន​វ៉ាក់សាំង​មួយចំនួនទៀត​ដែល​ជំនួយ​របស់​រដ្ឋា​ភិ បាល​ចិន និង រដ្ឋ​ភិ​បាល​ប្រទេស​ជា​មិត្ត​មួយចំនួនទៀត ។

​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ៣៧.៥ លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ហើយ​បើ​គិត​ទាំង​វ៉ាក់សាំង​កូ​វីដ​១៩​ដែល​មក ដល់ ២​លាន​ដូ​ស​នៅ ថ្ងៃនេះ ។ ក្នុងចំណោម​វ៉ាក់សាំង​ទាំងអស់នោះ​គឺមាន​ប្រមាណ​៣១.៥​លាន​ដូ​ស​ជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​តាមរយៈ​ជំនួយឥតសំណង​និង​ការបញ្ជាទិញ ពី​ក្រុមហ៊ុន​ចិន ដែល​ក្នុងនោះ​ជា​ជំនួយ​មាន​ចំនួន ៧.៥ លាន​ដូ​ស ។

​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ទូទាំងប្រទេស​គិត​ត្រឹម​ថ្ងៃទី​១៣ខែតុលាឆ្នាំ​២០២១៖(​ក្រុម​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​)​អ្នក​ចាក់​ដូ​ស​ទី​១ បាន​ចំនួន ៩ ៩៣២ ១៤៥ នាក់​, អ្នក​ចាក់​ដូ​ស​ទី​២​បាន​ចំនួន ៩ ៥៦១ ៥៩០ នាក់ ស្មើនឹង ៩៩.៣២% នៃ​ប្រជាជន​គោលដៅ​សរុប​១០​លាន​នាក់​។​អ្នក​ចាក់​ដូ​ស​ទី​៣ ចំនួន ១ ១៤៨ ៤២៧ នាក់ ។​(​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន ១ ៧៧១ ៧០៦​នាក់​,​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ១ ៦៥៨ ៥៧៩ នាក់​ស្មើនឹង ៩០.០៧% នៃ​ក្រុម​គោលដៅ​សរុប​ជិត​២​លាន​នាក់​។​(​កុមារ អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ១ ៨៤១ ៩៧២ នាក់​, អ្នក​ចាក់ ដូ​ស​ទី​២​ចំនួន ៩១១ ១២៨ នាក់​ស្មើនឹង ៩៧.០៨% នៃ​ក្រុម​គោលដៅ​សរុប​ជិត ១​លាន​៩​សែន​នាក់​។​ប្រៀបធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់ ស្មើនឹង ៨៤.៦៦%៕