ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 12 ខែតុលា ឆ្នាំ2021 មិត្តហ្វូនបានប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini,  iPad 8 Cellular ទៅកាន់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

អ្នកនាង ចក់ ស៊ីវន រស់នៅខេត្តក្រចេះជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំមិននឹកស្មានថាអាចមានឱកាសឈ្នះរង្វាន់ធំពីក្រុមហ៊ុនសោះ តែថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះiPhone 12 Proពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»។ និយាយទៅ ខ្ញុំប្រើប្រព័ន្ធទូរស័ព្ទមិត្តហ្វូនច្រើនឆ្នាំហើយ ព្រោះនៅខេត្តក្រចេះទាំងសេវាទូរស័ព្ទ និងអ៊ីនធឺណិតពិតជាលឿនរបស់គេ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន​​​​ដែលបង្កើតនូវកម្មវិធីនេះឡើងដែលផ្តល់រង្វាន់ជូនពិតៗតែម្តង” ។

 

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកំពត លោក ឡែម សៀវឡៃ ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ពីមុនឧស្សាហ៍បញ្ជូលកាត $1 សម្រាប់ប្រើមួយសប្តាហ៍ ប៉ុន្តែតាំងពីក្រុមហ៊ុនមិត្តហ្វូនបង្កើតកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» មកក៏ប្តូរទៅបញ្ចូលលុយជាមួយកាត 5,000៛ វិញ ព្រោះគិតថាខុសគ្នាតែ 1,000៛ តែចំនេញច្រើន អាចមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃផង និងអាចឈ្នះរង្វាន់ធំប្រចាំខែទៀត ដូច្នេះក៏ផ្សងសំណាងហ្នឹងគេទៅ ហើយសំណាងក៏មកដល់ពិតៗតែម្តង ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះ iPad 8 1 គ្រឿងពីក្រុមហ៊ុនមិត្តហ្វូន ជាចុងក្រោយក៏សូមអរគុណ និងជូនពរដល់អតិថិជនមិត្តហ្វូនទាំងអស់ឱ្យមានសំណាងដូចខ្ញុំផងដែរ”។

ចំនែកឯអតិថិជនមានសំណាងម្នាក់ទៀត លោក អឿ ភោក មកពីខេត្តស្វាយរៀង ភ្ញាក់ផ្អើលពុំនឹកស្មានថា លេខទូរស័ព្ទលោកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 mini ពីមិត្តហ្វូនសោះ។

“ទាំងក្រុមគ្រួសារទាំងមូលមិនជឿទាល់តែសោះដំបូង ខ្លាចគេឆបោក តែបន្ទាប់ពីស្តាប់ការពន្យល់ណែនាំរបស់ក្រុមហ៊ុនមិត្តហ្វូនមកទើបឡើងមកទទួលរង្វាន់នៅថ្ងៃនេះតែម្តង។ ឥឡូវនេះជឿជាក់ថាពិតជាឈ្នះ១០០%មែន”។

លោកអាដាំ មកពីការិយាល័យទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្មមិត្តហ្វូនទាំងអស់ សំណាងនៅតែមានសម្រាប់ អតិថិជនដែលបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន 5000៛ នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០រៀល, កាតកោស $1, កាតកោស $2, កាតកោស $5, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ និងតែប៉ុណ្ណោះនឹងទទួលបានលេខកូដសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់,  iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត។»

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro  iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer  ៕