​ប្រែ​សម្រួលៈ​វាសនា​/​តៃ​ប៉ិះ ៖ អគ្គិភ័យ​នៅ​អាគារ​ស្នាក់​នៅ​មួយ​នៅ​កោះ​តៃវ៉ាន់​ភាគខាងត្បូង បាន​សម្លាប់​មនុស្ស​២៥​នាក់​និង​បង្ក​របួស​រាប់សិប​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​តុលា​។​

​មន្ត្រី​ផ្នែក​អគ្គិភ័យ​បាន​និយាយថា អាគារ​កំពស់​១៣​ជាន់​បាន​ឆេះ​នៅ​ម៉ោង​ប្រមាន​៣​ជិត​ភ្លឺ ។​មនុស្ស​៥៥​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ រួមមាន​១៤​នាក់​ហាក់​មិន​បង្ហាញ​សញ្ញា​ថា​នៅ​​មាន​ជីវិត​ទេ​។​

​នាយកដ្ឋាន​អគ្គិភ័យ​បាន​ប្រាប់​អ្នកកាសែត​ថា មនុស្ស​១១​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​សាល​តម្កល់​សព​ផ្ទាល់​តែម្តង​។​

​រហូត​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ពន្លត់​អគ្គិភ័យ​នៅ​បន្ត​ស្វែងរក​ជនរងគ្រោះ​ពី​ភ្លើង​ឆេះ​អាគារ​ស្នាក់​នៅ​នេះ​នៅឡើយ​ទេ​។​

​យោង​តាម​នាយកដ្ឋាន​អគ្គិភ័យ ការឆេះ​នេះ​ខ្លាំងណាស់ និង​បាន​បំផ្លាញ​ជាន់​ជាច្រើន​នៃ​អាគារ​កំពស់​១៣​ជាន់​នេះ ហើយ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នាំអោយ​កើត​អគ្គិភ័យ​នេះ​តែ​សាក្សី​បាន​​និយាយថា គេ​ឮ​សម្លេង​ផ្ទុះ​នៅ​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ​៕

​អាគារ​ដែល​ឆេះ​នេះ មាន​ចំណាស់​៤០​ឆ្នាំ ដោយ​ជាន់​ក្រោមៗ​ជា​ហាង​លក់ដូរ និង​ផ្នែក​ខាងលើ​ជា​បន្ទប់​ស្នាក់នៅ​។​ក្នុង​រូប​បង្ហាញ ភ្លើង​និង​ផ្សែងហុយ​ចេញពី​អាគារ​នៅ​សង្កាត់​កាវ​ស្យូង​នៅ​តៃវ៉ាន់​​ខាងត្បូង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​