​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ របាយការណ៍​នានា​បានបញ្ជាក់​ថា តារា​សម្តែង​ឥណ្ឌា​ជើងចាស់​ឈ្មោះ ស្រី​ខាន់ ដែល​ភាគច្រើន​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ភាសា​តា​មិលបាន​ទទួល​​មរណភាព​នៅ​អាយុ ៨២ ឆ្នាំ​នៅ​ទីក្រុង​ឆិន​ណៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​តុលា​។​

​កំពូល​តារា​ឥណ្ឌា​រ៉ា​ជី​នី​ខាន់ ដែល​ធ្លាប់​សម្តែង​ជាមួយ​លោកស្រី​ខាន់​នៅក្នុង​រឿង “Bhairavi” និង “Sadhurangam” បាន​សម្តែង​ការគោរព​ចំពោះ​សព​តារា​សម្តែង​រូបនេះ​។​

​លោក​រ៉ា​ជី​នី​ខាន់​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​ខ្ញុំ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់​មិត្ត​សម្លាញ់​ខ្ញុំ​ឈ្មោះ​ស្រី​ខាន់​។​សូម​ឱ្យ​វិញ្ញាណក្ខន្ធ​បាន​ទៅ​កាន់​​សុគតិភព​”​។ គាត់​បាន​បង្ហោះ​សារ Twitter រំលែក​ទុក្ខ​កាលពី​យប់​ថ្ងៃ​អង្គារ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ដំណឹង​នៃ​ការស្លាប់​របស់​លោកស្រី​ខាន់​ចាប់ផ្តើម​លេច​ចេញ​មក​។​

​លោកស្រី​ខាន់​បាន​សម្តែង​ជា​តួឯក​លើកដំបូង​របស់​គាត់​ជាមួយ​ខ្សែភាពយន្ត​រឿង “Vennira Aadai” ឆ្នាំ ១៩៦៥ រួម​ជាមួយ​អតីត​តារា​សម្តែង​ប្រែជា​អ្នកនយោបាយ​លោក ជេ ចាយ៉ា​ឡា​លីថា​។​

​ភាពយន្ត​ល្បីល្បាញ​បំផុត​របស់​លោកស្រី​ខាន់​គឺ​រឿង Thanga Pathakkam ឆ្នាំ ១៩៧៤ ។​

​ស្រី​ខាន់​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​គួរឱ្យ​កត់សម្គាល់​ជាច្រើន​ដូចជា រឿង Bama Vijayam រឿង Poova Thalaiya និង​រឿង Ethir Neechal ជាដើម​។ ខ្សែភាពយន្ត​ចុងក្រោយ​របស់​លោកស្រី​ខាន់​ក្នុងនាម​ជា​តារា​សម្តែង​គឺ​ខ្សែភាពយន្ត​ឆ្នាំ ២០០៩ រឿង Kudiyarasu៕

លោកស្រី​ខាន់​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​