នៅ​ម៉ោង ១១:៣០​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដោះស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ នៃ​ការស្ថាបនា​ផ្លូវ តាម​បណ្តោយ​ផ្លូវដែក ក្នុងភូមិ​១៥ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ រួចមក លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​ការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមជាមួយ​កំលាំង សណ្តាប់ធ្នាប់​ខណ្ឌ ចុះ​ពិនិត្យ​ផ្លូវ​ជង្ហុក សំបុកមាន់ នៅ​ផ្លូវ​លេខ ៥៤២ ផ្លូវ​លេខ​៥៤០ និង​សម្អាត​បរិស្ថាន តាម​បណ្តោយ​ផ្លូវ ៣១៧ ក្នុង​សង្កាត់​បឹងកក់​ទី​១ ដើម្បី​ជួយ សម្រួល​ចរាចរ ដល់​បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរ​និង​សោភ័ណភាព ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក អោយ​ល្អប្រសើរ​។​