ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​បឹង​កេងកង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​នាំយក អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ចំនួន ៧០ គ្រួសារ សរុប ៧ សង្កាត់ ដោយ​ក្នុង​មួយ​សង្កាត់ មាន​ចំនួន ១០ គ្រួសារ ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​នាឱកាស​នោះ ដែរ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោកស្រី គឹម សុ​វណ្ណា សមាជិកា​រដ្ឋសភា និង​ជា​អនុប្រធាន ក្រុមការងារ​ចុះជួយ​ខណ្ឌ​បឹង​កេងកង លោកស្រី ស៊ុយ សែន​សករាជ ប្រធាន​សមាគមនារី និង​ជា​ភរិយា​លោក​អភិបាលខណ្ឌ លោកស្រី ស៊ិន រតនា អភិបាលរង និង​ជា​អនុប្រធាន​សមាគមនារី មន្ត្រី​ខណ្ឌ និង​លោក​-​លោកស្រី ចៅសង្កាត់​ទាំង ៧ ។​

​ចំណែក អំណោយ​រួមមាន​៖ អង្ករ​ចំនួន ២៥​គីឡូ ,​មី ចំនួន ១​កេស​,​ទឹក​ស៊ី​អ៉ី​វ​ចំនួន ១​យួរ ,​ស្ករសរ​ចំនួន ១​កញ្ចប់ ,​ម៉ាស​ចំនួន ១​កញ្ចប់ ,​ថ្នាំពេទ្យ​ចំនួន ១​កញ្ចប់​។

​ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ដ​ចូលរួម​អនុវត្ដ វិធានការ របស់​ក្រសួងសុខាភិបាល និង​ចូលរួម​គោរព តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ៣​កុំ ៣​ការពារ អោយបាន​គ្រប់ៗ​គ្នា​៕/V​-PC